បច្ចេកវិទ្យា November 5, 2019 Khmernote
Oppo ត្រៀមបញ្ចេញ ColorOS 7 ជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ

ទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Oppo ក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវបន្តិចក្នុងការបង្ហាញពីផលិតផលទាំងឡាយរបស់ខ្លួនក្តី ប៉ុន្តែជាក់ស្តែងម៉ូដែលទាំងអស់ ដែលបានចេញមកហើយនោះគឺសុទ្ធតែបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទាំងអស់រួមមានទាំង Oppo Reno2 និង Oppo Reno Ace ចុងក្រោយនេះផងដែរ។

ប៉ុន្តែអ្វីដែលអ្នកប្រើប្រាស់គ្រប់គ្នាកំពុងតែមានភាពមិនទាន់អស់ចិត្តនោះគឺកម្មវិធី ដែលដំណើរការបច្ចុប្បន្ន ColorOS 6 នៅឡើយដោយកំពុងទន្ទឹងចាំមើលថា នឹងមានកម្មវិធីថ្មីសម្រាប់ដំណើរការលើស្មាតហ្វូនរបស់ពួកគេក្នុងពេលឆាប់ៗនេះ។

ជាដំណឹងដ៏ល្អមួយថ្មីៗនេះ ក្រុមហ៊ុន Oppo បានប្រកាសជាសាធារណៈហើយថា ប្រព័ន្ធដំណើរការថ្មី ColorOS 7 នឹងអាចបង្ហាញខ្លួនហើយនៅក្នុងខែវិច្ឆិកានេះ។គណនេយ្យផ្លូវរបស់ក្រុមការងារ ColorOS នៅលើបណ្តាញសង្គម Weibo បានបង្ហោះជាមួយនឹងវិដេអូនៃ ColorOS 7 ហើយក្នុងនោះក៏បានបញ្ជាក់ពេលវេលាយ៉ាងច្បាស់ទៀតថាគឺនៅថ្ងៃទី២០ ខែវិច្ឆិកានេះហើយ ប៉ុន្តែដំណាក់កាលដំបូងគឺនឹងអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ៕

អត្ថបទ៖ Lee