សង្គម November 5, 2019 Khmernote
ពេលមកលេង បុណ្យអុំទូក គួរចង់ចាំចំណុចសំខាន់ៗ និងត្រៀមខ្លួនជាពលរដ្ឋល្អ

រំលងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឈានចូលដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាបុណ្យប្រពៃណីជាតិយើងហើយ! ដើម្បីញុំាងឲ្យដំណើរកម្សាន្ត ថ្ងៃ“បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក” របស់លោកអ្នកកាន់តែមានន័យ ពោរពេញដោយស្នាមញញឹម និង អនុស្សាវរីយ៍ជាមួយគ្រួសាររឺជួបជុំមិត្តភក្តិ មានគ្នាច្រើននាក់ ថតរូបពេលយប់រឺទីងងឹតច្បាស់ ថតរូបបាញ់កាំជ្រួច សម្រស់រាជធានី និងភាពស្រស់ត្រកាលនៃព្រះបរមរាជវាំង រឺមាត់ទន្លេ ល្អបំផុតគឺ ត្រូវប្រើស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលមានមុខងារថតរូបទូលាយ ថតរូបច្បាស់នៅទីងងឹតរឺពេលយប់។

កាន់តែពិសេសសូមកុំភ្លេចអញ្ជើញទៅទស្សនាស្តង់ OPPO (ស្ថិតនៅកោះពេជ្រប្លុកការប្រគំតន្រ្តីស្ថានីយទូរទស្សន៍បាយ័ន) ដោយចូលរួមលេងហ្គេម ថតរូប ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះលោកអ្នកអាចចូលរួមកម្មវិធី “ប្រកួតថតរូប #OPPO_WaterFestival_Storygrapher និងសរសេរសាច់រឿងស្តីអំពីបុណ្យអុំទូក ដើម្បីឈ្នះរង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno2F ចំនួនពីរគ្រឿង និង រង្វាន់លើកទឹកចិត្ត Bluetooh Speaker ចំនួន5 រង្វាន់ ដោយគោរពតាមលក្ខខណ្ឌងាយៗ ៖ បង្ហោះរូប 1-4 សន្លឹក ភ្ជាប់ជាមួយសេចក្តីអធិប្បាយសាច់រឿងនៃរូបទាំងនោះ លើហ្វេសបុក រួចដាក់ជា Public ដោយសរសេរពាក្យ #OPP_WaterFestival_Storygrapher។ សម្រាប់ព័ត៌មានលម្អិត https://bit.ly/2rglBM3
ទន្ទឹមនឹងភាពសប្បាយរីករាយ សូមពុកម៉ែបងប្អូន បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនដូចខាងក្រោមនេះ៖

ទីមួយ៖ ជៀសវាងពាក់គ្រឿងអល្ល័ង្កាច្រើនហួសហេតុ ហើយសូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ទ្វេដងលើកាបូបលុយ ទូរស័ព្ទដៃ រឺរបស់របរមានតម្លៃផ្សេងៗ ដូចពាក្យចាស់ពោលថា “ប្រហែសបាត់ប្រយ័ត្នគង់”។

ទីពីរ៖ ជៀសវាងប្រជៀតគ្នា រឺទៅលេងនៅកន្លែងបណ្តុំមនុស្សច្រើនខ្លាំង ព្រោះដើម្បីបង្ការហានិភ័យដូចជាបាត់របស់របរមានតម្លៃ រឺវង្វេងគ្នា។
ទីបី៖ ត្រៀមថ្នាំសង្កូវ ប្រេងលាបរឹត ប្រេងខ្យល់ បង់បិទដំបៅ តាមខ្លួន ដើម្បីងាយស្រួលនៅពេលឈឺ ក្អូត វិលមុខ ឬជួបគ្រោះថ្នាក់តិចតួចដោយចៃដន្យ។
ទីបួន៖ ចូរចងចាំលេខទូរសព្ទ័សំខាន់ៗក្នុងគ្រាអាសន្ន៖

អគ្គីភ័យ៖ 118 / 023 723 555 / 011 997 296
ស្ថានីយ៍ប៉ូលីស៖ 117 / 023 366 841 / 023 720 235
ស្ថានីយ៍ប៉ូលីសចរាចរណ៍៖ 023 722 067 / 012 999 999 / 023 650 6767
រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យកាល់ម៉ែត ៖ 119 / 023 724 891 / 023 426 948 / 016 585 108
រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ 023 217 764
រថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យព្រះកុសមៈ៖ 016 909 774

មួយវិញទៀត សូមចូលរួមថែរក្សាបរិស្ថាននិងទីក្រុងស្អាតរបស់យើង អាចផ្តើមចេញពីខ្លួនយើង ដោយការយកសំរាមដាក់ក្នុងធុងសំរាម។ ក្នុងករណីពិបាកស្វែងរកធុងសំរាមព្រោះមនុស្សច្រើនពេក លោកអ្នកអាចសម្លឹងមើល ប៉េងប៉ោងពណ៌ស មានអក្សរស្អាត បង្ហោះខ្ពស់ៗ គឺជាកន្លែងមានធុងសំរាម។ ប្រសិនជាឈឺបត់ជើងតូចធំ សូមប្រើប្រាស់នូវបង្គន់អនាម័យដែលនៅក្បែរលោកអ្នកជាងគេ។ បុណ្យអុំទូកឆ្នាំនេះសង្ឃឹមថាប្រជាជនកម្ពុជានឹងជួយសម្អាត រឺយកសំរាមដាក់ក្នុងធុង ដូចដែលបានសង្កេតមើលការសម្អាតស្អាត ក្រោយការប្រកួតបាល់ទាត់ធំៗកន្លងមក!
គួររំលឹកផងដែរថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែងទុកក្នុងឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើន យ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី7 សតវត្សទី12 និង សម័យលង្វែក ព.ស.2071 / គ.ស.1528។