អន្តរជាតិ November 8, 2019 Khmernote
ប្រយ័ត្នប្រយែង! ពេលដេកយប់ឡើង កុំសាកថ្មទូរស័ព្ទនៅជិតខ្លួនឲ្យសោះ ប្រយ័ត្នអស់ជីវិតដូចយុវតីរូបនេះ

ថៃ៖ ជារឿយៗឌុយសម្រាប់បញ្ចូលថ្មទូរស័ព្ទបានសម្លាប់ម្ចាស់ទូរស័ព្ទ ដែលខ្វះការប្រុងប្រយ័ត្នតាមរយៈការឆក់ខ្សែភ្លើង ខណៈដែលជនរងគ្រោះបានប្រើប្រាស់ទូរស័ព្ទឬនៅក្បែរទូរស័ព្ទក្នុងអំឡុងពេលកំពុងបញ្ចូលថ្ម។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងម្តងទៀតចំពោះជនរងគ្រោះជាយុវតីថៃម្នាក់ ដែរទើបនឹងមានអាយុត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា យុវតីរងគ្រោះមានឈ្មោះថា Nong Ying ហើយរូបនាងត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែតែម្នាក់ឯងនៅក្នុងបន្ទប់ ខណៈនៅក្បែរនាងមានទូរស័ព្ទមួយគ្រឿងកំពុងបញ្ចូលថ្មដោយប្រើឌុយបញ្ចូលថ្មដាច់រហែកមានខ្សែភ្លើងចេញក្រៅ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់។

<

​ ក្រោយការពិនិត្យសាកសព និងភស្តុតាងនៅក្នុងបន្ទប់ជនរងគ្រោះគេអាចសន្និដ្ឋានបានថា នាងបានស្លាប់ព្រោះតែឆក់ខ្សែភ្លើង​ ដែលចរន្តអគ្គិសនីមានប្រភពមកពីឌុយបញ្ចូលថ្មដែលដាច់រហែកនោះ ហើយចរន្តអគ្គិសនីអាចឆក់ដល់ជនរងគ្រោះតាមរយៈគ្រែគេងដែករបស់នាង ឬនៅពេលដែលនាងគេងនោះនាងបានធ្វើចលនាដៃជើងទៅប៉ះពាល់នៅលើឌុយសម្រាប់បញ្ចូលថ្មនោះផ្ទាល់តែម្តង៕

អត្ថបទ៖ ភក្តី