អន្តរជាតិ November 7, 2019 lyda
គិតត្រឹមប៉ុន្មានថ្ងៃនៅក្នុងខែវិច្ឆិកានេះ នៅប្រទេសថៃមានមនុស្សស្លាប់រហូតដល់ ១៤៤នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃឱ្យដឹងថា ក្នុងឆ្នាំនេះ និងរហូតមកទល់ពេលនេះ មានមនុស្សចំនួន ១២,៣០៤នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ។ តួលេខនេះទាក់ទងតែនឹងអ្នកស្លាប់នៅកន្លែងកើតហេតុប៉ុណ្ណោះ ហើយចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះ ព្រោះអាចមានករណីខ្លះជនរងគ្រោះគាត់មិនអាចស៊ូទ្រាំជាមួយរបួសតទៅទៀតបាន និងស្លាប់នៅឯមន្ទីរពេទ្យជាដើម។

<

ចំនួនអ្នកស្លាប់ប្រចាំឆ្នាំរបស់ថៃសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺស្ថិតនៅចន្លោះពី ២១,០០០ ទៅ ២៤,០០០នាក់ ដែលធ្វើឱ្យថៃក្លាយជាប្រទេសមួយដែលអាក្រក់បំផុតនៅលើពិភពលោករឿងគ្រោះថ្នាក់ចរាចរណ៍នេះ (បច្ចុប្បន្នស្ថិតនៅលេខ៥ លើពិភព លោកយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក)។ សម្រាប់ថ្ងៃចន្ទកន្លងទៅថ្មីៗនេះមានចំនួនមនុស្សស្លាប់រហូតដល់ទៅ ៦២នាក់ និងសរុបរហូតដល់ ១៤៤នាក់ គិតត្រឹមរយៈពេល ៤ថ្ងៃ នៃខែវិច្ឆិកា ដែលវាកំពុងបានក្លាយជាបញ្ហាប្រឈមធំរបស់ថៃ៕

អត្ថបទ៖ លីដា