អន្តរជាតិ November 7, 2019 lyda
សភាប្រទេសនូវែលសេឡង់បានព្រមព្រៀងគ្នាលើច្បាប់ថ្មីមួយ ដែលនឹងកាត់បន្ថយការបំភាយកាបូនមកត្រឹមសូន្យនៅឆ្នាំ២០៥០

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានដាក់ចេញនូវច្បាប់អាកាសធាតុដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការគាំទ្រពីសមាជិករបស់គណបក្សប្រឆាំង ដែលអ្នកស្រីសង្ឃឹមថា ច្បាប់នេះនឹងធានាបាននូវភាពយូរអង្វែង។ សេចក្ដីព្រាងច្បាប់នោះមានឈ្មោះថា គ្មានកាបូន (The Zero Carbon) មានគោលបំណងធ្វើឱ្យប្រទេសនូវែលហ្សេឡង់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន រហូតដល់ប្រទេសនេះក្លាយជាប្រទេសកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។

<

ច្បាប់នេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលសេរី ប៉ុន្តែនៅទីបញ្ចប់ត្រូវបានគាំទ្រដោយគណបក្សប្រឆាំងអភិរក្សនិយមដែលបានសន្យាថា នឹងមានការផ្លាស់ប្តូរឱ្យបានប្រសិនបើពួកគេឈ្នះការបោះឆ្នោតលើកក្រោយ។ ច្បាប់នេះនឹងតម្រូវឱ្យឧស្ម័នផ្ទះកញ្ចក់ទាំងអស់ (លើកលែងតែឧស្ម័នមេតានពីសត្វ) ត្រូវកាត់បន្ថយមកត្រឹមសូន្យនៅឆ្នាំ២០៥០។ ការបំភាយឧស្ម័នមេតាននឹងត្រូវកាត់បន្ថយ ១០% នៅឆ្នាំ២០៣០ និងចន្លោះប្រហែល ១/៤ និង ១.៥ នៅឆ្នាំ២០៥០។ ច្បាប់នេះត្រូវបានអបអរសាទរដោយក្រុមបរិស្ថាននៅជុំវិញពិភពលោក ដែលបាននិយាយថា ប្រទេសនូវែលសេឡង់កំពុងដឹកនាំពិភពលោកនៅក្នុងវិធីសាស្រ្តជាក់ស្តែង និងតាមកម្រិតនៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ លីដា