សង្គម November 8, 2019 Khmernote
មកដឹងពីម៉ោងបិទដំណើរការកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ អំឡុងព្រះរាជពិធីបុណ្យអុំទូក

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញរយៈពេល០៣ថ្ងៃគឺនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការបិទធ្វើចរាចរណ៍យានយន្តដូចខាងក្រោម៖

<

១. បិទការចម្លងយានយន្តគ្រប់ប្រភេទចូលរាជធានីភ្នំពេញ​ នៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ​ លេីកលែងរថយន្តសង្គ្រោះបន្ទាន់​ និងរថយន្តមន្ត្រីមានសមត្ថកិច្ច​ ចាប់ពីម៉ោង​ ១០:០០​ នាទីព្រឹក​ រហូតដល់ម៉ោង​ ២៣:៣០​ នាទី​ នៅថ្ងៃទី​ ១០-១១-១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​

២.​ បិទចរាចរាណ៍រថយន្តដឹកទំនិញ គ្រប់ប្រភេទចូលរាជធានីភ្នំពេញ​ នៅលេីផ្លូវជាតិលេខ១,​ ផ្លូវជាតិលេខ២,​ ផ្លូវជាតិលេខ៣,​ ផ្លូវជាតិលេខ៤,​ ផ្លូវជាតិលេខ៥​ និងផ្លូវជាតិលេខ៦​ ​ចាប់ពីម៉ោង​ ១០:០០​ នាទីព្រឹក​ រហូតដល់ម៉ោង​ ២៣:៣០​ នាទី​ នៅថ្ងៃទី​ ១០-១១-១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​

អត្ថបទ៖ សេម