ព័ត៌មានជាតិ November 8, 2019 Khmernote
យប់ជ្រៅចាក់ធុងបាស់បង្កសម្លេងរំខាន សមត្ថកិច្ចចុះទៅអប់រំបញ្ឈប់សកម្មភាពភ្លែត

មួយរយៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងតែងតែទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសករណីប្រជាពលរដ្ឋមួយចំនួនមានទម្លាប់អាក្រក់ដែលផឹកស៉ី ចាក់ធុងបាស់ មិនខ្លាចចិត្តអ្នកជិតខាង។ ជាក់ស្តែងណាស់បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងភ្លាមហើ់យធ្វើការណែនាំដល់ទីតាំងដែលបង្កការរំខាន។

<

ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ “ការចាក់ធុងបាស់បង្កសម្លេងរំខានដល់អ្នកដទៃ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហា ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះទៅដោះស្រាយជូនភ្លាមៗទោះជាពេលយប់ជ្រៅក៏ដោយ សមត្ថកិច្ចតែងតែប្រចាំការ ២៤ម៉ លេី២៤ម៉ ដេីម្បីបម្រេីប្រជាពលរដ្ឋ ភារកិច្ចរបស់កងកម្លាំងត្រូវធ្វេីយ៉ាងណាបម្រេីពលរដ្ឋអោយបានល្អ និងធ្វេីអោយគាត់សប្បាយចិត្ត”៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ