អន្តរជាតិ November 8, 2019 mesa mesa
ស្អាតមែន! ថៃប្រើពេលជាង១០ឆ្នាំ ដើម្បីជួលជុលវត្តបុរាណដែលគេបោះបង់ចោលឲ្យក្លាយជាវត្តដ៏មានសោភ័ណ្ឌភាព អាចទាក់ទាញចំណាប់អារម្មណ៍មហាជន

ថៃ៖ ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសថៃ ជាប្រទេសមួយដែលសម្បូរទៅដោយភាពច្នៃប្រឌិតជាពិសេសចំពោះការស្វែងរកភាពទាក់ទាញភ្ញៀវទេសចរណ៍។ ក្រោយប្រកាសជាសាធារណៈថាខ្លួនចង់ក្លាយជាប្រទេសដែលជាប់ចំណាត់លេខមួយ នៃគោលដៅទេសចរណ៍ដែលមានគុណតម្លៃបំផុតក្នុងការធ្វើដំណើរកម្សាន្ត គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនបានកកើតខ្លួនឡើង។

ជាក់ស្តែងថ្មីៗនេះប្រទេសថៃ បានច្នៃវត្តបុរាណ ដែលធ្លាប់គេបោះបង់ចោលឲ្យក្លាយជាវត្តដ៏មានសោភ័ណ្ឌភាពស្រស់ស្អាតមួយ។ វត្តមួយនេះមានឈ្មោះថា Wat Rong Suea Ten (วัดร่องเสือเต้น) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។ លក្ខណៈពិសេសនៃវត្តមួយនេះគឺប្រើប្រាស់ពេលវេលា១០ឆ្នាំដើម្បីកសាងឡើងវិញ ក្រោយត្រូវបានគេបោះបង់ចោល។ ដោយសំណង់ទាំងស្រុងត្រូវបានច្នៃថ្មីចាប់តាំងពីថ្ងៃទី២៧ តុលា ឆ្នាំ២០០៥ រហូតបញ្ចប់រួចរាល់នៅថ្ងៃទី២២ មករា ឆ្នាំ២០១៦។ សំណង់នៃវត្តទាំងមូលគឺបានប្រើប្រាស់ពណ៌ខៀវជាគោល តំណាងឲ្យធាតុទឹក មានអត្ថន័យសំដៅទៅលើភាពស្ងប់សុខ ជាមួយការរំលេចលាយបញ្ចូលពណ៌មាសចែងចាំង ដែលតំណាងឲ្យសំណាងល្អ៕

<

ប្រភពរូប៖ Faraway Gallery
អត្ថបទ៖ មេសា