សង្គម November 8, 2019 Khmernote
បង្គន់សាធារណៈជាង៥០០បង្គន់កំពុងតម្លើងពង្រាយដាក់ឲ្យពលរដ្ឋប្រើប្រាស់ឥតគិតថ្លៃ អំឡុងព្រះរាជពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ ហើយយើងឃើញរាជរដ្ឋាភិបាលក៏បានរៀបចំកងកម្លាំងនានា ដើម្បីរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តនៅតំបន់មាត់ទន្លេជាដើម។

<

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងដែរថា បង្គន់សាធារណៈសរុបចំនួន ៥៦០បង្គន់ បាននិងកំពុងតម្លើងពង្រាយនៅតំបន់សប្បាយភាពក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ខាងក្រោមនេះគឺជាទីតាំងបង្គន់សាធារណៈ ដែលដាក់ទុកឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់៖

អត្ថបទ៖ សេម