ព័ត៌មានជាតិ November 8, 2019 Khmernote
ចាប់បានរថយន្តដឹកលើសទម្ងន់ ២១២គ្រឿង និងពិន័យជាង ៥០០លានរៀល ក្នុងខែតុលា ឆ្នាំ២០១៩

យោងតាមការបង្ហោះជាផ្លូវការនៅលើហ្វេសប៊ុកផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាក្នុងខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

<

ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១២គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៣,២០០,០០០ រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១១៥ គ្រឿង គឺពី ៣៣៨ គ្រឿង ក្នុងខែកញ្ញា មក ២១២ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៩ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន