បច្ចេកវិទ្យា November 8, 2019 Khmernote
មេធំ Huawei និយាយថា មិនបានពិភាក្សាជាមួយនឹងក្រុមហ៊ុនអាមេរិកណាមួយនៅឡើយពាក់ព័ន្ធអាជ្ញាប័ណ្ណ 5G

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិនលោក Ren Zhengfei បាននិយាយកាលពីពេលថ្មីៗនេះ ថាក្រុមហ៊ុន Huawei Technologies Co Ltd មិនទាន់បានចូលរួមពិភាក្សាដោយផ្ទាល់ណាមួយជាមួយនឹងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធទៅនឹងសំណើរបស់ក្រុមហ៊ុន ដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរឿងសន្តិសុខជាតិរបស់អាមេរិក និងផ្តល់អាជ្ញាប័ណ្ណបណ្តាញ 5G របស់ខ្លួនមកវិញនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះក៏បានថ្លែងប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រកាលពីខែតុលាកន្លងមកដែរថា ក្រុមហ៊ុនកំពុងពិភាក្សាដំណាក់កាលដំបូងជាមួយក្រុមហ៊ុនទូរគមនាគមន៍សហរដ្ឋអាមេរិកមួយចំនួនអំពីការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា 5G របស់ខ្លួន ប៉ុន្តែបានព្រមានថាការសន្ទនាគឺស្ថិតនៅដំណាក់កាលដំបូងហើយទំនងជានឹងចំណាយពេលយូរ ដើម្បីបញ្ចប់។

<

លោក Ren ក៏បាននិយាយដែរថា បច្ចុប្បន្ននេះនៅមិនទាន់មានក្រុមហ៊ុនអាមេរិកណា ដែលបានពិភាក្សាគ្នាជាមួយយើងដោយផ្ទាល់ទេ ពីព្រោះថាឈ្មួញកណ្តាលដែលបានមកនិយាយនោះមិនបានផ្តល់ភាពចាំបាច់ណាឡើយតំណាងឱ្យក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកទាំងនោះទេ៕

លោក Ren បានបន្តថា ក្រុមហ៊ុនកំពុងតែព្យាយាមធ្វើការងារយ៉ាងត្រឹមត្រូវជាមួយនឹងភ្នាក់ងារចុះបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកហើយក្រុមហ៊ុន Huawei កំពុងបន្តបង្កើតថ្មីដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក ទោះបីជាគាត់សង្ឃឹមថាការហាមឃាត់នេះមិនមែនជាបញ្ហារយៈពេលវែងក៏ដោយ៕

អត្ថបទ៖ Lee