អន្តរជាតិ November 8, 2019 lyda
ប្លែកមែនទែន! ប្រធានក្រុមហ៊ុនគ្រឿង​សម្អាងមួយនៅចិន ធ្វើពិធីលាងជើងឱ្យបុគ្គលិករបស់ខ្លួនទុកជាការអរគុណ ដែលបំពេញការងារបានល្អ

មិនថានៅក្នុងប្រទេសចិន ឬនៅទីណា បុគ្គលិកដែលមានឋានៈទាប គឺជាធម្មតាតែងព្យាយាមធ្វើការដើម្បីផ្គាប់ចិត្តលោកមេ ប៉ុន្តែថ្មីៗនេះមានរឿងរ៉ាវមួយបានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមចិន។ ដោយថ្មីៗនេះក្រុមថ្នាក់លើរបស់ក្រុមហ៊ុនលក់គ្រឿងសំអាងមិនបញ្ចេញឈ្មោះមួយ ដែលមានទីតាំងនៅទីក្រុងសានដុង នៃខេត្តជៀនណាន បានចុះមកលាងជើងឱ្យក្រុមបុគ្គលិកខ្លួនដែលធ្វើកិច្ចការបានល្អ ដោយមិនប្រកាន់ឋានៈរបស់ខ្លួននោះទេ។

<

ព្រឹត្តិការណ៍យ៉ាងចម្លែកនេះបានកើតឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ក្នុងពិធីប្រគល់ពានរង្វាន់មួយនៅទីក្រុងជីណាន។ ប្រធានក្រុមហ៊ុនរបស់ពួកគេបានចុះមកលាងជើងឱ្យបុគ្គលិកឆ្នើម ដើម្បីដឹងគុណដល់ការប្រឹងប្រែងរបស់ពួកគេ។ ប៉ុន្តែយ៉ាងណាក៏ដោយនៅតែមានការបញ្ចេញមតិស្រប និងប្រឆាំងពីទង្វើបែបនេះ ដោយខ្លះប្រឆាំងថាហេតុអ្វីមិនឱ្យលុយបន្ថែម? ហេតុអ្វីធ្វើឱ្យបុគ្គលិកទើសទាល់ចិត្តមិនហា៊នសុំប្រាក់រង្វាន់? ខណៈខ្លះទៀតនិយាយថា វាជាទង្វើល្អមួយ ព្រោះថាបុគ្គលិកព្យាយាមធ្វើការឱ្យក្រុមហ៊ុនច្រើនណាស់ ហើយគ្រាន់តែលាងជើងហេតុអ្វីធ្វើមិនបាន៕

អត្ថបទ៖ លីដា