PR November 8, 2019 Khmernote
ក្រុមហ៊ុន Vivo បានធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូនចំនួន 5 ម៉ូឌែលសម្រាប់ឳកាសពិធីបុណ្យអុំទូកខាងមុខនេះ!!

សល់តែរយៈពេល ២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងឈានចូលដល់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទិតនិងសំពះព្រះខែ ដែលជាព្រះរាជពិធីបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរយើងហើយ!! ក្នុងឳកាសនេះដែលក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន Vivo នឹងធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូនរបស់ខ្លួន 5 ម៉ូឌែលឯណោះដូចជាការបញ្ចុះតម្លៃទៅលើម៉ូឌែល៖

+ V15Pro តម្លៃធម្មតា $449 បញ្ចុះនៅសល់ត្រឹមតែ $399
+ V15 តម្លៃធម្មតា $339 បញ្ចុះនៅសល់ត្រឹមតែ $309
+ S1 តម្លៃធម្មតា $299 បញ្ចុះនៅសល់ត្រឹមតែ $269
+ Y15 តម្លៃធម្មតា $189 បញ្ចុះនៅសល់ត្រឹមតែ $179
+ Y91C តម្លៃធម្មតា $119 បញ្ចុះនៅសល់ត្រឹមតែ $115

អ្វីដែលពិសេសនោះរាល់អតិថិជនដែលបានធ្វើការជាវទៅលើស្មាតហ្វូនទាំង 5 ម៉ូឌែលនេះចាប់ពីថ្ងៃទី១០/១១/១២ នោះលោកអ្នកនឹងទទួលបានជាមួយនឹងកាដូជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន vivo ។

សូមបញ្ជាក់បន្ថែមសម្រាប់ការផ្ដល់ជូននូវកាដូពិសេសនេះ បានតែសម្រាប់អតិថិជនដែលបានមកធ្វើការជាវនៅឯស្តង់របស់ក្រុមហ៊ុនស្មាតហ្វូន vivo ផ្ទាល់តែប៉ុណ្ណោះ។ សម្រាប់កម្មវិធីនឹងធ្វើឡើងនៅឯទីក្រុងកោះពេជ្រពីថ្ងៃទី១០/១១/១២ ចាប់ពីម៉ោង១០ ព្រឹករហូតទៅដល់ម៉ោង១០ យប់។