រថយន្ត November 8, 2019 lyda
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថា នឹងបញ្ចេញរថយន្តប្រភេទ Eco-Friendly រហូតដល់ ១៣ម៉ូដែល នៅឆ្នាំ២០២២

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានប្រកាសថ្មីៗនេះ ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចេញរថយន្តដែលមិនប៉ះពាល់បរិស្ថាន (eco-friendly) ចំនួន 13ម៉ូដែល នៅឆ្នាំ2022 រួមមាន Sedan ចំនួន 6ម៉ូដែល និងប្រភេទ SUV ចំនួន 7ម៉ូដែល។ គំនួសពណ៌នាពេលខាងមុខពីការប្តេជ្ញាចិត្តបែបអេកូឡូហ្សីរួមបញ្ចូល៖ ថាមពលពន្លឺព្រះអាទិត្យ, hybrid និង plug-in hybrid (ស៊ីសាំង, អាគុយ និងអគ្គិសនី) ក្នុងឆ្នាំ២០២០ ដែលត្រូវបានបង្ហាញនៅចុងខែនេះ នៅឯពិព័រណ៍អូឡូសអាន់ជឺឡេស។ លើសពីនេះទៀតរថយន្តម៉ាក Sonata HEV ស៊េរីថ្មី នឹងត្រូវមកដល់នៅឆ្នាំក្រោយ។

លោក Mike O’Brien អនុប្រធានផ្នែកផលិតផលសាជីវកម្មបានមានប្រសាសន៍ថា៖ “នៅពេលឧស្សាហកម្មយានយន្តវិវត្តទៅរកតម្រូវការអតិថិជនមូលដ្ឋាន និងសង្គមដែលមានការយល់ដឹងពីបរិស្ថាន យើងនឹងបន្តផ្តល់ជម្រើសបែប alternative-propulsion នៅរាល់គ្រប់ជម្រើសផលិតផល”។ ខណៈដែលអតិថិជនសព្វថ្ងៃកំពុងងាកទៅរករថយន្តដែលគ្មានការបំភាយកាបូន ជម្រើសផលិតកម្មរថយន្តបែប eco-friendly កំពុងទទួលបានការទិញកាន់តែច្រើន ហើយក្រុមហ៊ុនរថយន្តជាច្រើនផ្សេងទៀតក៏កំពុងប្រជែងគ្នាក្នុងទីផ្សារនេះផងដែរ៕

អត្ថបទ៖ លីដា