PR November 8, 2019 choung samrith
បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ក្រោមប្រធានបទ“ទឹកស្អាតដើម្បីអនាគតយើងទាំងអស់គ្នា”

ភ្នំពេញថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩៖ រយៈពេល ៤ ឆ្នាំជាប់ៗគ្នាហើយដែលកម្មវិធី“ Samsung Employee Volunteer” បានបង្កើតឡើងហើយឆ្នាំនេះក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង ១០០០ នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សីដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០១៩ នេះ!

“យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថាសាលារបស់យើងនឹងទទួលបាន ”ប្រព័ន្ធ
ម្រោះទឹកស្អាតបែបជីវខ្សាច់”។ ប្រព័ន្ធចម្រោះទឹកស្អាតនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សរបស់យើងក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ។

គួរបញ្ជាក់ផងដែរថាក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន ៤០០ ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោកក្នុងការធ្វើឱ្យ ជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែលកាន់តែពិសេសបំផុតនោះក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងពិភពលោកតែមួយគត់ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាពក្នុងការរស់នៅជូនដល់យើងទាំងអស់គ្នា។”

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ជាមួយនឹងចក្ខុវិស័យបែបនេះយើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបានដើម្បីជម្រុញលើកទឹកចិត្តពួកគាត់ និងឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភពលោកដែលពួកគេកំពុងរស់នៅនេះ?

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា “នាងខ្ញុំពិតជារីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំដែលបានមកចូលរួម និងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង។”

គួរបញ្ជាក់ផងដែរថាកម្មវិធី“ Samsung Employee Volunteer” គឺជាសកម្មភាពស្ម័គ្រចិត្តជា សកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន ៥០ នាក់ មកពីសាមសុងប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា។

ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕

<