សង្គម November 13, 2019 Khmernote
រកឃើញទូកជាប់ចំណាត់ថ្នាក់លេខ១, ទូកស្អាតជាងគេ និងទូកលឿនជាងគេប្រចាំឆ្នាំ២០១៩ហើយ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៣ថ្ងៃបានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ៉ាងខ្លាំងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ នៅក្នុងរាជធានីភ្នំពេញវិញ យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរអន្តរជាតិជាច្រើនបាននាំគ្នាមកទស្សនាការប្រកួតអុំទូកនៅឯមុខព្រះបរមរាជវាំង។ ខាងក្រោមនេះគឺជាបញ្ជីរាយនាមទូក ដែលទទួលបានពានរង្វាន់ជ័យលាភីប្រចាំឆ្នាំ២០១៩៖

១. ទូក ដែលទទួលបានចំណាត់ថ្នាក់ផែនលេខ១ មាន៦ទូក៖

– ទូកអុំបុរសតំណាងផែនលេខ១ ឈ្មោះ “ផ្ការាំស័ក្តិសិទ្ធិ” មកពីខេត្តកណ្តាល

– ទូកអុំនារីតំណាងផែនលេខ១ ឈ្មោះ “រន្ទះពេជ្រសែនជ័យ” មកពីខេត្តកំពង់ឆ្នាំង

– ទូកចែវបុរសតំណាងផែនលេខ១ ឈ្មោះ “សម្តេចចៅហ្វាវាំងគង់” មកពីខេត្តកំពង់ឆ្នាំង

– ទូកចែវនារីតំណាងផែនលេខ១ ឈ្មោះ “ព្រះពៃស្រពណ៌” មកពីខេត្តកំពង់ឆ្នាំង

– ទូកខ្នាតអន្តរជាតិបុរសតំណាងផែនលេខ១ ឈ្មោះ  “ស ស យ ក ស្រុកពោធិ៍រៀង” មកពីខេត្តព្រៃវែង

– ទូកខ្នាតអន្តរជាតិនារីតំណាងផែនលេខ១ ឈ្មោះ “សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ” មកពីរាជធានីភ្នំពេញ

២. ទូកដែលទទួលបានចំណាត់ថ្នាក់ផ្នែកសោភ័ណភាពមាន៣ទូក៖

– ទូកអុំបុរស ឈ្មោះ “ក្អែកសតេជោសែនជ័យ” មកពីរាជធានីភ្នំពេញ

– ទូកអុំបុរស ឈ្មោះ “នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ” មកពីខេត្តបាត់ដំបង

– ទូកអុំបុរស ឈ្មោះ “សុវណ្ណរាជសីហបារមីបន្ទាយមហានគរ” មកពីខេត្តបន្ទាយមានជ័យ

៣. ទូក​ដែល​មាន​ល្បឿន​លឿន​ជាងគេក្នុងឆ្នាំ ២០១៩៖

– លេខ១ ទូកឈ្មោះ “សារាយតេជោសែនជ័យ” មកពីខេត្តកណ្ដាល

– លេខ២ ទូកឈ្មោះ “សម្តេចវិបុលបញ្ញាបារមីមានជ័យ” មកពីខេត្តតាកែវ

– លេខ៣ ទូកឈ្មោះ “គិរីវង់សុខសែនជ័យ” មកពីខេត្តតាកែវ

អត្ថបទ៖ សេម