បច្ចេកវិទ្យា November 13, 2019 Khmernote
iPad Pro ឆ្នាំ២០២០ នឹងបំពាក់កាម៉េរាភ្លោះ ជាមួយបច្ចេកវិទ្យា 3D ថែមទៀត

Apple មកដល់ពេលចុងក្រោយនេះត្រូវបានគេជឿជាក់ថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្ហាញម៉ូដែលត្រកូល iPad Pro ជាមួយនឹងការរចនាថ្មីមួយចំនួននាពេលខាងមុខ។ ទោះបីជាព័ត៌មាននៅមានភាពតិចតួចក្តីនៅពេលនេះ ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់លោក Mark Gurman នៃកាសែតBloomberg បង្ហាញថាការអាប់ដេតសំខាន់ផ្តោតទៅលើកាមេរ៉ា។

The Phonearena បានសរសេរថា មនុស្សជាច្រើនហាក់បីដូចជាបានដឹងខ្លះៗហើយអំពីផែនការរបស់ក្រុមហ៊ុន Apple ជាមួយនឹងផលិតផល iPad Pro ដែលនឹងបំពាក់មកជាមួយនឹងកាមេរ៉ាចំនួន២គ្រាប់នៅផ្នែកខាងក្រោយ ខណៈដែលម៉ូដែលបច្ចុប្បន្នមានតែ១គ្រាប់នៅឡើយនោះ។

ព័ត៌មាននៅមិនទាន់មានភាពលម្អិតនៅឡើយទេ ប៉ុន្តែការផ្លាស់ប្តូរទំនងជាពាក់ព័ន្ធនឹងការចាប់យកបច្ចេកវិទ្យាកាមេរ៉ារបស់ iPhone 11 មកប្រើប្រាស់ ។ ដូច្នេះ iPad Pro បន្ទាប់គួរតែរួមបញ្ចូលកាមេរ៉ាមេ ១២ មេហ្គាភិចស៊ែល និងកាមេរ៉ាប្លង់ទូលាយ ultra-wide ទំហំ ១២ មេហ្គាភិចស៊ែលរួមជាមួយនឹងសមត្ថភាពក្នុងការថតនៅពេលយប់ផងដែរ ហើយលើសពីនេះវានឹងអាចមកជាមួយនឹងប្រព័ន្ធ 3D ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនទៀតផង ដោយអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ថតស្កែនជា 3D ផងដែរ៕

អត្ថបទ៖ Lee