បច្ចេកវិទ្យា November 14, 2019 Khmernote
OnePlus 8 ទំនងនឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 865 និងមានល្បឿនអេក្រង់ដល់ 120 Hz

សល់តែប៉ុន្មានខែទៀតប៉ុណ្ណ៉ោះ ដែល OnePlus 8 នឹងអាចបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែវានឹងមិនអាចបញ្ឈប់ព័ត៌មានចចាមអារ៉ាមជាច្រើនអំពីម៉ូដែលនេះឡើយ។ ជាក់ស្តែងព័ត៌មានកាលពីខែមុនថែមទាំងបានអះអាងពីរូបរាងឌីហ្សាញចុងក្រោយមួយត្រូវបានបង្ហាញនៅមុនពេលដែលព័ត៌មានផ្សេងៗមិនទាន់មាននៅឡើយ។

នៅថ្មីៗនេះអ្នកជំនាញ Max J បានចាប់ផ្តើមធ្វើការបង្ហាញនូវព័ត៌មានដ៏សំខាន់មួយ ដោយលោកបាននិយាយថា Asus ROG ជាស្មាតហ្វូនដំបូងគេ ដែលមានអេក្រង់ 90Hz ក្នុងគ្រា ដែលវាបានបង្ហាញខ្លួនកាលពីឆ្នាំ២០១៨ ប៉ុន្តែវាមិនបានស្ថិតនៅក្នុងតារាងកំពូលឡើយក្រោយ OnePlus 7 បានបង្ហាញខ្លួនជាមួយនឹងអេក្រង់ប្រភេទ Fluid AMOLED គឺជាបច្ចេកវិទ្យាទំនើបជាងនោះ។

មិនដល់១ឆ្នាំផងបច្ចេកវិទ្យាអេក្រង់ 90Hz នេះបានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ស្មាតហ្វូនផ្សេងៗទៀតដូចជា Google Pixel 4, OnePlus 7T និង Galaxy S11 ស៊េរីផងដែរ ប៉ុន្តែ OnePlus 8 នឹងឈានមួយជំហានទៀតក្នុងការដណ្តើមទីផ្សារតាមរយៈបច្ចេកវិទ្យាអេក្រង់ដល់ទៅ 120Hz របស់ខ្លួនដែលជឿជាក់ថានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២០នេះ។

លក្ខណៈសម្បត្តិមួយចំនួនរបស់ OnePlus 8 គឺវាអាចនឹងប្រើបន្ទះឈីបថ្មីរបស់ Qualcomm គឺ Snapdragon 865 មាន RAM 8GB/12GB ចំណែកឯអង្គផ្ទុកទិន្នន័យវិញគឺតិចបំផុតក៏ 256GB ឡើងទៅដែរ។ ចំពោះកាលបរិច្ឆេទបង្ហាញអាចស្ថិតនៅចន្លោះខែកុម្ភៈ និងខែមិនា នៅក្នុងព្រឹត្តិការណ៍ពិពណ៌ទូរស័ព្ទ MWC 2020 នៅឯ Barcelona៕

អត្ថបទ៖ Lee