បច្ចេកវិទ្យា November 14, 2019 Khmernote
ច្បាស់ការណ៍! Apple បានធ្វើការរចនាឡើងវិញឱ្យ MacBook Pro និងប្ដូរទំហំទៅជា 16អ៊ីញ

ពាក្យចចាមអារាមដែលលេចឮថ្មីៗនេះគឺជាការពិត ព្រោះថាក្រុមហ៊ុន Apple ពិតជាបានផលិត MacBook Pro ទំហំ 16អ៊ីញ ជំនួសឱ្យទំហំ 15អ៊ីញ ដូចរាល់ដងមែន។ បើតាមការប្រកាសវាហាក់ដូចជាកំព្យូទ័រយួរដៃនេះអាចនឹងក្រាស់ និងអាចមានទំហំធ្ងន់ជាងមុន ប៉ុន្តែ Engadget និយាយថា វាមិនធំ ឬធ្ងន់ដូចដែលយើងគិតនោះទេ។ ម៉្យាងទៀតថ្វីបើ Apple នៅមិនទាន់អាប់ឌែតឱ្យ MacBook មានរន្ធ SD card នៅឡើយ ប៉ុន្តែពួកគេបានដាក់មកជាមួយនូវក្តារចុចថ្មីដែលស្រស់ស្អាត និងល្អជាងមុន។ មិនដូចឧបករណ៍អេបផលដទៃទៀតទេ ដែលត្រូវបានប្រកាសមួយថ្ងៃហើយចេញលក់នៅពេលក្រោយ។ ដោយលែក MacBook Pro ទំហំ 16អ៊ីញ អាចចាប់ផ្ដើមបញ្ជាទិញបានហើយចាប់ពីថ្ងៃនេះតទៅ។

តម្លៃចាប់ផ្តើមរបស់វាក៏ដូចគ្នានឹងទំហំ 15អ៊ីញ ម៉ូដែលចាស់ដែរ គឺពី 2,399ដុល្លារ និង 2,799ដុល្លារ។ MacBook Pro ម៉ូដែលថ្មីនេះមាន RAM ទំហំ 16GB និងមានអង្គផ្ទុកទិន្នន័យយ៉ាងតិច 512GB ជាមួយ Intel Core i9 ជំនាន់ទី9 របស់ Intel ។ ក្រាហ្វិកកាត Radeon 5300M ទំហំ 4GB (GDDR6) គូជាមួយ Intel UHD Graphics 630, ប៊្លូធូស 5.0 និងវ៉ាយហ្វាយ 802.11ac ។ អាយុកាលថ្មមានរយៈពេល 11ម៉ោង សម្រាប់បណ្តាញឥតខ្សែ ប៉ុន្តែអ្នកនឹងទទួលបានឆ្នាំងសាកយូអេសប៊ី 96Wថ្មីនៅក្នុងប្រអប់។ លោកអ្នកអាចដំឡើងអង្គចងចាំរហូតដល់ 64GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 8TB ៕

អត្ថបទ៖ លីដា