បច្ចេកវិទ្យា November 14, 2019 Khmernote
ត្រូវម៉ាច់ ឈ្នះរង្វាន់ងាយៗ ពីការប្រកួតថតរូប អំពី “ថ្ងៃបុណ្យអុំទូក” ពីស្មាតហ្វូន…

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានរូបភាពស្អាតៗ ជាលក្ខណៈជួបជុំក្រុមគ្រួសារ, មិត្តភក្តិ, រូបថតអនុស្សាវរីយ៍, ទិដ្ឋភាពទូទៅនៃការប្រណាំងអុំទូក សំពះព្រះខែ អកអំបុក, តំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ អាចចូលរួមកម្មវិធី “ប្រកួតថតរូប #OPPO_WaterFestival_Storygrapher” ដោយគ្រាន់តែសរសេរពិពណ៌នាខ្លឹមសារនៃរូបភាព ដើម្បីឈ្នះរង្វាន់ធំទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី OPPO Reno2F ចំនួនពីរគ្រឿង និង រង្វាន់លើកទឹកចិត្ត Bluetooth Speaker ចំនួន5 រង្វាន់។

ប្រិយមិត្តគ្រប់គ្នាប្រហែលជាធ្លាប់ដឹងរួចហើយថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដោយសារ ក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ2019)ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និង អមមកនូវការឌីហ្សាញស៊ីមីទ្រី ដូចគ្នានឹង OPPO Reno ។ OPPO Reno2 F មិនត្រឹមតែមាន រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវ កាមេរ៉ាក្រោយ4គ្រាប់ (48MP+8MP+2MP+2PM) ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ 48MP+5MP) អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។

អាស្រ័យហេតុនេះប្រសិនជាចង់បានស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដោយពុំចាំបាច់ចំណាយថវិកា លោកអ្នក គ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដូចខាងក្រោមនេះ ៖

• ថតរូប 1 ឬច្រើនបំផុត 4 ពីពិធីបុណ្យអុំទូក ជាមួយនឹងការសរសេរសាច់រឿងអំពីរូបទាំងនោះ ហើយ Post នៅលើគណនី Facebook ផ្ទាល់ខ្លួនជា Public ជាមួយនឹង Hastag: #OPPO_WaterFestival_Storygrapher

• កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី 05 ដល់ 20 វិច្ឆិកា ឆ្នាំ2019 ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 នៅលើផេកហ្វេសប៊ុកផ្លូវការ OPPO ជាមួយនឹងលក្ខខណ្ឌលម្អិតតាម Link នេះ https://bit.ly/2CJJz4A

សម្រាប់អ្នកឈ្នះ ក្រុមហ៊ុន OPPO នឹងធ្វើការវិនិច្ឆ័យទៅលើ គុណភាពរូប ជាមួយនឹងអត្ថន័យនៃការសរសេរសាច់រឿងដែលល្អបំផុត និងអ្នកដែលបានគោរពត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលបានកំណត់។ អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលពុំទាន់បានចែករំលែកនូវ ទិដ្ឋភាពស្អាតនៃថ្ងៃបុណ្យអុំទូកជាតិយើងទៅកាន់ពិភពលោក កុំឲ្យឱកាសល្អនេះកន្លងផុតទៅ។

នេះជាបណ្តុំរូបភាពរបស់បេក្ខជនដែលបានចូលរួមនិងផុសតាមហ្វេសប៊ុកកន្លងមក

សូមរំលឹកថាក្រុមហ៊ុនOPPO ផ្តួចផ្តើមនូវកម្មវិធី #OPPO_WaterFestival_Storygrapher ដែលជាផ្នែកមួយនៃគម្រោង #IamAStorygrapher ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ស្រទាប់ជុំវិញពិភពលោកអាចជាក្លាយ Storygrapher ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាំងការថតរូប និង ការពិពណ៌នាអំពីអត្ថន័យនៃរូបភាពដែលខ្លួនបានថតរួច ទៅកាន់មិត្តភក្តិ មនុស្សជាទីស្រឡាញ់ រឺមហាជនដោយគ្រាន់តែមានស្មាតហ្វូនជំនាន់ថ្មីគឺ OPPO Reno2 រឺ Reno2 F គឺជាការស្រេច។ ជាក់ស្តែងកម្មវិធី #IamAStorygrapher ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់មានការចូលរួមពីសំណាក់ តារាចម្រៀង និងតារាសម្តែងល្បីឈ្មោះ លោក William Chan និងតារាបង្ហាញម៉ូតល្បីឈ្មោះ Coco ប្រចាំប្រទេសហុងកុង តាមរយៈការថតរូបថតជាមួយនឹងការសរសេរសាច់រឿងពិត! បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖