Nissan Auto Tech November 15, 2019 lyda
មុខងារល្អប្រណីតយ៉ាងហ្នឹង ទើបបានជា Nissan NAVARA Premium Plus ល្អប្រសើរជាងភីកអាប់ម៉ាកដទៃ

នៅក្នុងភាគទី៦ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែអ្នកដំណើរខាងមុខនៅលើរថយន្ត Navara ទទួលបានសីតុណ្ហាភាពដ៏មានផាសុខភាព និងផ្ទាំងបង្ហាញឌីជីថលទំនើប Full Auto Air-Conditioning របស់ខ្លួន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យអាកាសធាតុពីរ Dual Zone Climatic Control ដែលមានន័យថា អ្នករួមដំណើរអាចគ្រប់គ្រងសីតុណ្ហាភាពតាមការចង់បាន ដោយមិនចាំបាច់ដណ្ដើមគ្នាជាមួយអ្នកបើកបរ។

សូម្បីតែអ្នកដំណើរនៅខាងក្រោយក៏ទទួលបានម៉ាស៊ីនត្រជាក់ Rear Air-con ផ្ទាល់ខ្លួនដែរ ដែលវាអាចចែកចាយខ្យល់ត្រជាក់នៅក្នុងកាប៊ីននៃរថយន្ត ផ្តល់ឱ្យអ្នកនូវភាពត្រជាកក្នុងការធ្វើដំណើរបានយូរ។ លក្ខណៈពិសេសទាំងពីរនេះមិនងាយរកបាននៅក្នុងភីកអាប់ម៉ាកផ្សេងទៀតនោះទេ។

រថយន្ត Nissan NAVARA Premium Plus ត្រូវបានបំពាក់ដោយប្រព័ន្ធព័ត៌មានកម្សាន្តទំហំ ៨អ៊ីញ ដែលគាំទ្រការបញ្ជាសំឡេងជាមួយស្មាតហ្វូនរបស់អ្នក (Apple CarPlay) ដែលវាបង្កើនបទពិសោធន៍អ្នកប្រើប្រាស់/អ្នកបើកបរជាមួយយានយន្ត។

ការរចនាបែបទំនើប NissanConnect A-IVI គឺជាមុខងារដ៏ទាក់ភ្នែកមួយជាមួយនឹងក្រាហ្វិចដ៏ល្អ ដែលជួយបង្កើនភាពប្រណីត និងទាក់ទាញដល់រថយន្ត។ អេក្រង់បញ្ជាពហុកាយវិការ multi-gesture touchscreen ធ្វើឱ្យវាងាយស្រួល រហ័ស និងស្រួលបត់បែន សម្រាប់អ្នកបើកបរក្នុងការប្រើប្រាស់។ សូម្បីតែអេក្រង់ទំព័រដើម Home Menu ក៏មាន widgets/shortcuts ដែលអាចប្ដូរតាមបំណងបានយ៉ាងងាយស្រួលតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ម្នាក់ៗ។ ល្អបំផុតគឺអ្នកអាចប្រើការបញ្ជាជាសំឡេង ដើម្បីហៅទូរស័ព្ទ អនុញ្ញាតឱ្យស្វែងរកស្ថានីយ៍វិទ្យុដែលអ្នកចូលចិត្ត អនុញ្ញាតឱ្យបញ្ជាសំឡេងដើម្បីអានសារនៅលើស្មាតហ្វូនរបស់អ្នក ហើយឆ្លើយតប ក៏ដូចជាមុខងារជាច្រើនទៀត។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៧ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា