អន្តរជាតិ November 15, 2019 lyda
នេះបានហៅថា Best Friend មែន! មិនបានដើរលេងជុំគ្នាជាមួយមិត្តភក្តិ នារីម្នាក់សុខចិត្តយករូបថតមិត្តភក្តិទៅដើរលេងជាមួយ ដើម្បីបានជុំគ្នា

ដំណើរកំសាន្តជាមួយមិត្តភក្តិល្អៗ (Best Friend Forever) អាចជាក្តីស្រម៉ៃមួយ ដែលមនុស្សមួយចំនួនចង់ធ្វើឲ្យក្លាយជាការពិត ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានមួយរួមគ្នា។ យ៉ាងណាក្តី ដំណើរកំសាន្តជុំគ្នាដូចនេះអាចនឹងពិបាកកើតឡើង ព្រោះតែមិត្តភក្តិទាំងអស់គ្មានពេលទំនេរត្រូវគ្នាឡើង។ ជាក់ស្តែងស្រ្តីកូរ៉េខាងត្បូងម្នាក់បានធ្វើឲ្យគួរឲ្យចាប់អារម្មណ៍មួយក្រោយនាងខកខានមិនបានដើរកំសាន្តជាមួយនឹងមិត្តភក្តិរបស់នាង គឺនាងបានយករូបថតមិត្តភក្តិដាក់តាមខ្លួនគ្រប់ពេល ទាំងពេលគេង ពេលដើរកំសាន្ត និងពេលញាំបាយ ក្នុងដំណើរកំសាន្តមួយទៅកាន់តំបន់អ៊ឺរ៉ុប ដែលមិត្តភក្តិរបស់នាងទាំង ៣ នាក់នោះមិនទាចទៅជាមួយបាន។

នាងបានបញ្ជាក់ថា បើទោះជាមិត្តភក្តិនាងមិនបានមកផ្ទាល់ក៏ដោយ ក៏រូបថតរបស់ពួកគេនៅក្បែរនាងជានិច្ច ដែលធ្វើឲ្យនាងមានអារម្មណ៍ថា​ នាងនឹងមិត្តភក្តិបាននៅក្បែរគ្នាជានិច្ចផងដែរ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាកោតសរសើរទឹកចិត្តស្ត្រីរូបនេះជាខ្លាំង ព្រោះតែនាងមិនភ្លេចមិត្តភក្តិឡើយ បើទោះជានាងទៅដល់ទីណាក៏ដោយ។ លោកអ្នកអាចទស្សនារូបភាពដ៏គួរឲ្យចាប់អារម្មណ៍នេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី