Nissan Auto Tech November 16, 2019 lyda
Navara Premium Plus គឺជារថយន្តមានប្រព័ន្ធសុវត្ថិភាពយ៉ាងសម្បូរបែប ដែលមុខងារទាំងនេះមិនងាយរកបាននៅលើម៉ាកភីកអាប់ដទៃ

នៅក្នុងភាគទី៧ នៃមូលហេតុដែលរថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងម៉ាកដទៃ គឺដោយសារតែអ្នកបើកបរ Nissan នឹងទទួលបាននូវប្រព័ន្ធជំនួយចុងក្រោយ Advanced Drive-Assist™ Display (best-in-class ADAD) អេក្រង់តាបឡូ 3D TFT ទំហំ 5អ៊ីញ ដែលអាចបង្ហាញផ្ទាំងព័ត៌មានរហូតដល់ 8 ដោយគ្រាន់តែប្រើ steering switches ។ អេក្រង់ព័ត៌មានមួយនឹងបង្ហាញអ្នកបើកបរនូវឧបករណ៍វាស់ល្បឿនឌីជីថល (Speedometer) ដែលបង្ហាញពីល្បឿនយានយន្តសុក្រឹតជាងមុន ហើយជាមួយនឹងមុខងារ Distance to Empty អ្នកបើកបរនឹងអាចមានដំណើរបានត្រឹមត្រូវជាងមុន។

ប្រអប់លេខស្វ័យប្រវត្តិ 7វគ្គ (7-speed automatic transmission) ជាមួយនឹងការបញ្ជាដោយដៃ (manual mode) រថយន្ត Navara ផ្តល់ឱ្យជើងស្តាំរបស់អ្នកនូវថាមពលធ្វើចរាចរដោយក្ដីជឿជាក់ ឬការបើកបរប្រកបដោយភាពរលូន សម្រាប់ស្ដង់ដារប្រសិទ្ធភាពប្រេងរបស់វា។ សម្រាប់កម្លាំងទាញដ៏ខ្លាំង ឬនៅពេលណាដែលអ្នកត្រូវជំនះការជិះឡើងភ្នំ សូមប្រើ manual shift mode ដែលអនុញ្ញាតឱ្យអ្នកជ្រើស និងទប់ហ្គែរតាមការពេញចិត្ត។ ម៉ាកភីកអាប់ផ្សេងទៀតមានតែប្រអប់លេខស្វ័យប្រវត្តិ 6វគ្គ តែប៉ុណ្ណោះ។

ជាមួយនឹងមុខងារ Shift-on-the-Fly របស់ Navara អាចឱ្យអ្នកបើកបរផ្លាស់ប្តូរពីប៉ុងមួយ (2WD) ទៅប៉ុងពីរ (4H: high-range four-wheel drive) ដោយពីប្រសិទ្ធភាពប្រេងជាអតិបរិមានៅលើផ្លូវហាយវេ រហូតដល់សមត្ថភាពយ៉ាងម៉ឺង​ម៉ាត់នៅលើផ្លូវ off-road ។ ហើយនៅពេលដែលស្ថានភាពប្រែប្រួលជាអាក្រក់ (ដូចជាផ្លូវមិនស្មើគ្នា មានថ្ម និងមានគ្រលុកច្រើន) អ្នកគ្រាន់តែប្តូរវាទៅមុខងារ low-range four-wheel-drive (4LO) ដើម្បីពឹងផ្អែកវាហើយបន្តគោលដៅរបស់អ្នកជាការស្រេច។

លក្ខណៈពិសេសមួយទៀតរបស់ Navara គឺ Rear Differential Locking (RDL) ដែលផ្តល់ឱ្យអ្នកបើកបរនូវភាពជឿជាក់លើផ្លូវពិបាក (off-road) និងមុខងារសុវត្ថិភាព no-wheel-spin នៅលើផ្ទៃផ្សេងគ្នា ដោយវានឹងចាក់សោការបង្វិលកង់ក្រោយ (rotating wheels) ដើម្បីឱ្យដំណើរការជាឯកតាតែមួយ ហើយជាទូទៅគឺមិនងាយមាននៅក្នុងម៉ាកភីកអាប់ផ្សេងទៀតនោះឡើយ។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៨ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា