PR November 18, 2019 choung samrith
ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ​ TSNR Distribution Co., Ltd នឹងធ្វើយុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី ៤ ដល់អង្គការ អាហ្វេស៊ីប កម្ពុជា

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ​ TSNR Distribution Co., Ltd ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ ថៃ-ជប៉ុន បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងស្បែកជើងប៉ាតា ១១១ គូ ទៅឲ្យ អាហ្វេស៊ីប កម្ពុជា ដែលជាអង្គការ​គាំទ្រស្ត្រីនិងកុមារដែលកំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពាននានា ក៏ដូចជាផ្តល់ការអប់រំនិងផ្ដល់នូវក្ដីសង្ឃឹមដើម្បីសេចក្ដីសុខសុភមង្គលនាពេល​​អនាគត។

កម្មវិធីសប្បុរសធម៌ 3L រដូវកាលទី៤ ដែលត្រូវបានរៀបចំឡើងដោយ ស៊ូគូប៊ូស៊ុ គឺដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្រ Facebook Page របស់ស៊ូគូប៊ូស៊ុ បានរួមចំណែកជាផ្នែកមួយក្នុងការបរិច្ចាគ ក៏ដូចជាចូលរួមនូវសកម្មភាពនានា ដូចជាការលេងហ្គេមកម្សាន្ត ការទស្សនាភាពយន្ត ហើយជាពិសេសគឺមានឱកាសបានជួបជាមួយភ្ញៀវកិត្តិយសពិសេស គឺកញ្ញា រ៉េត ស៊ូហ្សាណា នៅរោងកុន Major សែនសុខ។

 

 

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) គឺដើម្បីនាំមកនូវគុណភាពល្អប្រសើរឡើងនៃជីវិតដល់សង្គមកម្ពុជា នាំមកនូវសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកព្រោះសេចក្តីស្រឡាញ់គឺមាននៅជុំវិញខ្លួនយើង ហើយនិងនាំមកនូវភាពសើចរីករាយមកឲ្យយើងទាំងអស់គ្នា (ទាំងម្ចាស់ជំនួយនិងអ្នកទទួល)