បច្ចេកវិទ្យា November 18, 2019 Khmernote
Huawei ចំនួន៣ម៉ូដែលរងបម្រាមមិនឲ្យមានវត្តមានលើកោះតៃវ៉ាន់

យោងតាមការចេញផ្សាយថ្មីៗនេះ ដោយកាសែត AFP បានសរសេរថា កោះតៃវ៉ាន់សម្រេចចិត្តបញ្ចប់ការលក់ទូរស័ព្ទស្មាតហ្វូន Huawei ចំនួន ៣ម៉ូដែល ប៉ុន្តែអះអាងថា វាមិនមានអ្វីដែលពាក់ព័ន្ធនឹងការធ្វើចារកម្មឬមូលហេតុលាក់បាំងណាមួយឡើយ។

ក្នុងនោះគេជឿជាក់ថាមានដូចជាស្មាតហ្វូនប្រភេទ Huawei P30, P30 Pro និង Nova 5T ត្រូវបានហាមឃាត់ហើយវានឹងអូសបន្លាយពេលរហូតដល់ក្រុមហ៊ុន Huawei ចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការនៅលើទូរស័ព្ទទាំងនោះឡើងវិញ ហើយនេះគឺជាអ្វីដែលជាការសំរេចចិត្តដោយគណៈកម្មាធិការទំនាក់ទំនងជាតិរបស់តៃវ៉ាន់ហៅកាត់ថា NCC។

មូលហេតុដ៏សំខាន់បំផុតនោះគឺថាម៉ូដែលទាំង៣បានប្រើប្រាស់មុខងារនៃកម្មវិធី World Time និង Contact Page ដែលបានបញ្ជាក់ថាកោះតោះវ៉ាន់គឺរដ្ឋរបស់ប្រទេសចិនដីគោកទៅវិញ ខណៈដែលភាពប្រទាញប្រទង់គ្នារវាងចិននិងកោះតៃវ៉ាន់ចំពោះបូរណភាពទឹកដីរបស់ខ្លួននោះមិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕

អត្ថបទ៖ Lee