Nissan Auto Tech November 18, 2019 lyda
ប្រព័ន្ធឆ្លាតវៃ Nissan Intelligent Mobility បានធ្វើឱ្យអ្នកបើកបរ NAVARA បើកបរប្រកបដោយទំនុកចិត្អ និងមានសុវត្ថិភាព

នៅក្នុងភាគទី៨ របស់យើងថា ហេតុអ្វីបានជារថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែប្រព័ន្ធ Nissan Intelligent Mobility ជាមុខងារច្នៃប្រតិដ្ឋទំនើប និងជាបច្ចេកវិទ្យាសុវត្ថិភាព ដែលផ្តល់ឱ្យអ្នកបើកបរនូវបទពិសោធន៍បើកបរប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពជាងមុន។

មុខងារ Intelligent Around View Monitor (i-AVM) ប្រើកាមេរ៉ាចំនួន ៤គ្រាប់ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ ជុំវិញរថយន្ត និងជួយអ្នកបើកបរក្នុងការចតរថយន្ត ឬអាយែនៅចំណុចចង្អៀត ឬផ្លូវលំបាក off-road លើផ្លូវក្រួស។ ទិដ្ឋភាពអាចត្រូវបានផ្លាស់ប្តូរយ៉ាងងាយស្រួល ដើម្បីមើលផ្នែកចំហៀង ខាងមុខ ឬខាងក្រោយនៅលើអេក្រង់របស់អ្នក។

រថយន្ត Nissan NAVARA Premium Plus ក៏ភ្ជាប់មកជាមួយពោងសុវត្ថិភាព 7 SRS Airbags ដើម្បីធានាថា អ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវបានការពារ។

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី៩ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា