បច្ចេកវិទ្យា November 19, 2019 Khmernote
Huawei ត្រៀមផលិតស្មាតហ្វូនថ្មីប្រជែងនឹងស្មាតហ្វូនបត់ Razr របស់ Motorola

Razr បច្ចុប្បន្នត្រូវបានគេមើលឃើញហើយថា ជាស្មាតហ្វូនដែលអាចបត់បានតែមួយប្រភេទប៉ុណ្ណោះរបស់ក្រុមហ៊ុន Motorola ប៉ុន្តែជឿជាក់ដែរថាក្នុងពេលដ៏ឆាប់នេះវានឹងពិតជាត្រូវប្រឈមមុខទៅនឹងគូប្រជែងក្នុងទីផ្សារជាមិនខាន។

តាមការអះអាងរបស់ Phonearena កាលពីចុងសប្តាហ៍កន្លងបានបញ្ជាក់ថា ជាក់ស្តែងក្រុមហ៊ុនយក្សកូរ៉េ Samsung គឺបានប្រកាសហើយថាខ្លួនកំពុងធ្វើការងារលើស្មាតហ្វូនថ្មីប្រភេទបត់បានដូចសំបកលៀសបែបនេះ ហើយក្នុងនោះផងដែរតាមការបែកធ្លាយបង្ហាញថា Huawei ក៏បានសុំអាជ្ញាប័ណ្ណផលិតស្មាតហ្វូនបែបនេះដូចគ្នាដែរ។

ព័ត៌មានបែកធ្លាយនោះបានបញ្ជាក់ទៀតថា Huawei នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតទាំងរូបរាងផងដោយអេក្រង់ទាំងសងខាងនឹងមានទំហំស្តើងខ្លាំង ប៉ុន្តែមិនមានប្រជ្រុយ ឬក៏ក្បាលឆកដូចទៅនឹងម៉ូដែលបច្ចុប្បន្នឡើយ និងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ទៀតផង។

តែទោះបីជាយ៉ាងណាក្តីរូបរាងខាងក្រៅវិញអាចឲ្យយើងឃើញថា Huawei នឹងចម្លងយកគំរូតាមរយៈម៉ូដែល P-branded របស់ខ្លួនដោយនៅជ្រុងកែងខាងក្រោយឆ្វេងបង្អស់កាម៉េរា៣គ្រាប់នឹងត្រូវបំពាក់ក្នុងនោះមានចំណុចខាងក្រោមកាម៉េរា ដែលស្រដៀងគ្នា ប៉ុន្តែសម្រាប់បង្កើនការពង្រីកកាម៉េរាប៉ុណ្ណោះគឺ optical zoom៕

អត្ថបទ៖ Lee