នៅក្នុងភាគទី៩ នៃហេតុផលដែលថា រថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ ដោយយើងនឹងបង្ហាញពីលក្ខណៈសុវត្ថិភាពបន្ថែមមួយចំនួន៖
Vehicle Dynamic Control (VDC) ប្រព័ន្ធនេះអាចជំនួយដល់ប្រព័ន្ធ i4x4 និងសុវត្ថិភាពរបស់វា ត្រួតពិនិត្យដៃចង្កូត និងហ្វ្រាំងរបស់អ្នកជានិច្ច។ ហើយបើចាំបាច់នឹងកាត់បន្ថយទិន្នផលម៉ាស៊ីន និងអនុវត្តសម្ពាធហ្វ្រាំងទៅនឹងកង់ជាក់លាក់ណាមួយ ដើម្បីជួយអ្នកក្នុងការគ្រប់គ្រង។
Active Brake Limited Slip (ABLS) វាអាចយល់ពីការបង្វិលកង់ និងចាប់ហ្វ្រាំងទៅកង់ដែលកំពុងរអិល ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ជាមួយនឹងជំនួយចាប់កាន់យ៉ាងល្អ ដែលជាហេតុនាំឱ្យរថយន្តកាន់តែមានលំនឹង នៅពេលបើកបរលើផ្លួវជួបឧបសគ្គផ្សេងៗ។ មុខងារនេះក៏កម្រមាននៅលើម៉ាកភីកអាប់ដ៏ទៃដែរ។
ប្រព័ន្ធ Traction Control System នឹងកាត់បន្ថយថាមពលម៉ាស៊ីន ហើយបន្ថែមសម្ពាធហ្វ្រាំង នៅពេលវាដឹងថា បង្វិលកង់ (drive wheel) ចាប់ផ្តើមរអិល ដើម្បីជួយស្តារការអូសទាញ និងផ្តល់ឱ្យយានយន្តរបស់អ្នកកាន់តែប្រសើរក្នុងការចាប់កាន់នៅលើផ្លូវ។
សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី១០ របស់យើង…
អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។
សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕
អត្ថបទ៖ លីដា