អន្តរជាតិ November 20, 2019 lyda
ភាគខាងជើងខេត្តឈៀងម៉ៃប្រទេសថៃកំពុងចុះត្រជាក់ខ្លាំងដូចនៅតំបន់អឺរ៉ុប

ថៃ៖ សេចក្តីរាយការណ៍របស់សារព័ត៌អេឡិចត្រូនិចថៃបានឲ្យដឹងថា នៅតំបន់ភាគខាងជើងខេត្តឈៀងម៉ៃ ប្រទេសថៃ កំពុងតែឈានដល់រដូវរងាគួរឲ្យចាប់អារម្មណ៍មួយ ដែលរដូវនេះស្រដៀងគ្នាទៅនឹងរដូវរងារហូតធ្លាក់ព្រឹលទឹកកក (Christmas atop) ​នៅតំបន់អឺរ៉ុបអីចឹងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងរដូវពិសេសនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានសម្រុកទៅលេងនៅក្នុងឧទ្យានជាតិ Doi Inthanon ដែលស្ថិតនៅក្នុងភាគខាងជើងខេត្តឈៀងម៉ៃ ដើម្បីទទួលបានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងប្រទេសដែលមានធ្លាក់ព្រឹលទឹកកកនៅអឺរ៉ុបអីចឹងដែរ។

បើទោះជាមិនមានព្រិលធ្លាក់ខ្លាំងដូចនៅអឺរ៉ុប តែក្នុងឧទ្យានជាតិថៃមួយនេះអាចមានសីតុណ្ណភាពចន្លោះពី ១ ទៅ ៤ សង្សាសេ ហើយសម្រាប់ទឹកសន្សើមដែលធ្លាក់មកលើស្មៅ ឬដំណាផ្សេងៗនៅពេលព្រឹកព្រលឹមវិញអាចកកជាប់នឹងស្លឹករុក្ខជាតិទាំងនោះផងដែរ។ ខណៈដែលតំបន់នេះមានសីតុណ្ណភាពត្រជាក់ខ្លាំងដូចនេះ តែបើយោងតាមមន្ទីរឧតុនិយមថៃបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងបាងកកឯណោះវិញគីស្ថិតនៅចន្លោះពី ២៤ ដល់ ៣៦ អង្សាសេ។ លោកអ្នកអាចទស្សនាទិដ្ឋាភាពមួយចំនួន​នារដូវរងាក្នុងឧទ្យានជាតិ Doi Inthanon ដូចក្នុងរូបភាពខាងក្រោម៖


អត្ថបទ៖ ភក្តី