ព័ត៌មានជាតិ November 19, 2019 Khmernote
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដោយកាលព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានបានប្រារព្ឋពិធីបើកកាលព្រឹកមិញនេះ គឺមានអ្នកចូលរួមជាង៨០០នាក់ ដែលមានសមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ អ្នកចូលរួមនឹងបន្តប្រជុំពិភាក្សាគ្នាគ្នាជាបន្តទៀតនៅក្នុងវិមានសន្តិភាពដែលនឹងបញ្ចប់ទៅនៅពេលល្ងាចនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ធាគារសុខានៅល្ងាចនេះផងដែរ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister