ព័ត៌មានជាតិ November 19, 2019 Khmernote
អភិបាលរាជធានីភ្នំពេញ ផ្តួចផ្តើមគំនិតកែលម្អមហាវិថីម៉ៅសេទុង ឲ្យមានផ្លូវថ្មើរជើង ផ្លូវសម្រាប់អ្នកជិះកង់ នាថ្ងៃអនាគត

មុននេះបន្តិចផេករដ្ឋបាលរាជធានីភ្នំពេញបានបង្ហោះឲ្យដឹងថា៖ “ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ នឹងមានគម្រោងកែលម្អមហាវិថីម៉ៅសេទុង ឱ្យមានផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថី នាថ្ងៃអនាគត។ នារសៀលថ្ងៃអង្គារ ០៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការ មានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់៕”