Nissan Auto Tech November 20, 2019 lyda
មិនថាជាការចុះ ឬឡើងទួលនោះទេ អ្នកបើកបររបស់ NAVARA អស់បារម្ភរឿងពិបាកគ្រប់គ្រង ដោយសារវាត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយទំនើបៗ

ចូលមកដល់ភាគទី១០ និងជាភាគចុងក្រោយនៃមូលហេតុដែលថា រថយន្ត Nissan NAVARA Premium Plus ល្អប្រសើរជាងគេ ដោយយើងនឹងបន្តហាយឡាយលក្ខណៈសុវត្ថិភាពបន្ថែមទៀតរបស់វា។

Hill Start Assist (HSA) ៖ ទប់យានយន្តមិនឱ្យវិលថយក្រោយពីរបីវិនាទី ដែលផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកបើកបរ ដើម្បីប្តូរពីឈ្នាន់ហ្វ្រាំងទៅឧបករណ៍បន្ថែមល្បឿន។

Hill Descent Control (HDC) ៖ ជួយរក្សាការត្រួតពិនិត្យល្បឿនដោយលៃលកតម្រូវការល្បឿន និងហ្វ្រាំងរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលអ្នកកំពុងបើកបរចុះពីលើភ្នំ។ ដូច្នេះអ្នកគ្រាន់តែផ្តោតលើការបើកបរជាការស្រេច ហើយយើងក៏គិតថានេះគឺជាមុខងារដ៏ល្អសម្រាប់អ្នកបើកបរផងដែរ…

រថយន្ត Nissan NAVARA Premium Plus ក៏ត្រូវបានបំពាក់នូវមុខងារសុវត្ថិភាពស្តង់ដារផ្សេងទៀតដូចជា៖ ប្រព័ន្ធប្រឆាំងនឹងការចាក់សោហ្វ្រាំង (ABS) និងប្រព័ន្ធគ្រប់គ្រងហ្វ្រាំងតាមឯកតាកង់ដោយស្វ័យប្រវត្តិ (EBD), ជំនួយហ្វ្រាំង (BA) និងសំណង់តួតំបន់ Zone Body Construction ដែលរួមបញ្ចូលគ្នារវាងតំបន់ប៉ះពាល់ពីខាងមុខ «crushable zone» ជាមួយនឹងតួឆ្អឹងកាប៊ីនដ៏រឹងមាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្តល់ការការពារសម្រាប់អ្នក និងអ្នកដំណើររបស់អ្នក។

បំពាក់ផងដែរជាមួយនឹង Reverse Camera ប្រព័ន្ធប្រឆាំងនឹងចោរកម្ម ដែលមានមុខងារប្រឆាំងនឹងចោរកម្ម និងមុខងារចាក់សោទ្វារកណ្តាល។ នៅពេលនិយាយដល់រថយន្តនីសាន់ យើងតែងតែគិតពីសុវត្ថិភាពជាចម្បង ដូច្នេះហើយទើប Nissan Navara ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពី ASEAN NCAP ។

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា