Nissan Auto Tech November 21, 2019 lyda
អតិថិជននីសាន់គួរទទួលយកសេវាថែទាំងឱ្យបានទៀងទាត់ ដើម្បីមើលថាតើគ្រប់យ៉ាងមានសុវត្ថិភាពល្អទេ

នៅក្នុងភាគពិសេស (Special Edition) ថាហេតុអ្វីបានជារថយន្ត Nissan NAVARA Premium Plus ល្អប្រសើរគេ យើងនឹងផ្តោតសំខាន់ទៅលើសារៈសំខាន់នៃសេវាកម្មថែទាំដើម្បីធានាថា ការជ្រើសរើសរបស់អ្នកគឺតែងតែស្ថិតក្នុងលក្ខខណ្ឌដ៏ល្អបំផុត។

១. សេវាកម្មទៀងទាត់មានសារៈសំខាន់ជាមួយនឹងឧបករណ៍ធ្វើវិនិច្ឆ័យរបស់នីសាន់។ ព្រោះវានឹងអាចរកឃើញបញ្ហាតូចតាច ដែលអាចក្លាយជាបញ្ហាធំនៅពេលក្រោយប្រសិនបើមិនការពារ។

២. ក្រុមហ៊ុនអាចនឹងបដិសេធការទាមទារការធានា (warranty) ប្រសិនបើយានយន្តរបស់អ្នកមិនត្រូវបានបញ្ជូនទៅកាន់សេវាកម្មថែទាំទៀងទាត់ ដែលអាចធ្វើឱ្យយានយន្តរបស់អ្នកដំណើរការមិនល្អ ឬជាលទ្ធផលធ្វើឱ្យខូចខាត និងថ្លៃដើមជួសជុលថ្លៃ។

៣. ចូរផ្តល់អារម្មណ៍ធូរស្រាលដល់ខ្លួនឯង ពីព្រោះរថយន្តដែលមិនបានថែរក្សាត្រឹមត្រូវនឹងធ្វើឱ្យអ្នកព្រួយបារម្ភ ដោយសារអ្នកមិនអាចដឹងអ្វីដែលអាចនឹងកើតឡើងនៅពេលក្រោយ។ វាមិនល្អសម្រាប់សុខភាពរបស់អ្នកទេ ក្នុងការរក្សាភាពតានតឹងអំពីយានយន្តរបស់អ្នក។

៤. ហើយសេវាកម្មតាមកាលកំណត់គឺមានសារៈសំខាន់សម្រាប់អ្នក និងសុវត្ថិភាពគ្រួសារ ព្រោះគ្រាន់តែបញ្ជូនយានយន្តរបស់អ្នកមកថែទាំសេវាទៀងទាត់ វាអាចរកឃើញបញ្ហាងាយៗទាន់ពេលដូចជា៖ ប្រព័ន្ធហ្វ្រាំង, សំបកកង់, វៀចកង់, បែកចង្កៀងមុខ + ភ្លើងក្រោយ + ស៊ីញូ, ខ្សោយអាគុយ ដែលអាចបណ្តាលឱ្យមានឧប្បត្តិហេតុមើលមិនឃើញណាមួយ ឬធ្វើឱ្យលោកអ្នកតែលតោលលើដងផ្លូវ (ពេលរថយន្តខូចកណ្ដាលផ្លូវ) ។

អតិថិជន និងសាធារណជនដែលចាប់អារម្មណ៍ អាចធ្វើការទូរស័ព្ទទៅមជ្ឈមណ្ឌលផ្ដល់សេវាក្រោយពេលលក់ ឬ Aftersales Service Centre (អ៊ី-ហ្គារាស) ដើម្បីពិភាក្សាអំពីសេវាកម្ម៖

១. អគារលេខ ១៣១B, មហាវិថី យោធពលខេមរភូមិន្ទ (២៧១), ខណ្ឌទួលគោក, រាជធានីភ្នំពេញ, លេខទូរសព្ទ៖ ០២៣ ៩៩៣ ៣៣៨
២. អគារលេខ ១៩៩, ផ្លូវលេខ ៥៩៨, សង្កាត់ទួលសង្កែ, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, លេខទូរសព្ទ៖ ០៩៨ ៤៧០ ៤៤៦
៣. អគារលេខ ៤៤០, ផ្លូវជាតិលេខ ៦, ភូមិចុងកៅស៊ូ, សង្កាត់ស្លក្រាម, ខេត្តសៀមរាប, លេខទូរសព្ទ៖ ០៦៣ ៩៦៦ ៥៨៨
៤. ភូមិរំចេក៤, ឃុំរតនៈ, ក្រុងបាត់ដំបង, លេខទូរសព្ទ៖ ០៥៣ ៩៥៣ ៦៨៨

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា