នាពេលបច្ចុប្បន្ននេះ បញ្ហាចរាចរណ៍តាមដងផ្លូវកំពុងតែក្លាយជាបញ្ហាដំបងមួយ ដែលប្រជាពលរដ្ឋភាគច្រើនជួបប្រទះ និងធុញទ្រាន់ ដោយសារតែអ្នកបើកបរយានយន្តមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បង្កឲ្យមានការកកស្ទះ និងខាតទាំងពេលវេលា និងថវិការ ហើយពេលខ្លះបង្កជាគ្រោះថ្នាក់ថែមទៀតផង។

ជាក់ស្តែងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីស្តុបវត្តមហាមន្ត្រីចុះទៅរង្វង់មូលសំពៅមាស តែងតែរអ៊ូរទាំរាល់ថ្ងៃ ដោយសារតែអ្នកបើកយានយន្តមួយចំនួនបើកបញ្ច្រាសចូលគន្លងផ្លូវម្ខាងទៀត ហើយឈប់រងចាំស្តុបហួសគំនូស និងហៀរចូលគន្លងផ្លូវម្ខាងទៀតស្ទើរបិទផ្លូវគេជិះ ធ្វើឲ្យអ្នកបើកបរមកពីមុខរកផ្លូវជិះទៅមុខសឹងមិនបាន។ តើទង្វើទាំងអស់នេះគឺជាទម្លាប់របស់អ្នកបើកបរ ឬយ៉ាងណា? តើគួរធ្វើយ៉ាងណា ដើម្បីលុបបំបាត់ទង្វើបែបនេះ?

អត្ថបទ៖ សេម