បច្ចេកវិទ្យា November 29, 2019 Khmernote
Apple ចំណេញកប់ក្តោងតែម្តង ដោយសារ Airpods Pro លក់ថ្លៃជាងមុនហើយលក់ដាច់ខ្លាំងទៀត

យើងអាចមើលឃើញជាក់ស្តែងនៅលើទីផ្សារហើយថា ឧបករណ៍បច្ចេកវិទ្យាសម្រាប់ពាក់លើខ្លួនរបស់ក្រុមហ៊ុន Apple ដូចជានាឡិកាដៃស្មាតវៃ និងកាសស្មាតវៃ AirPods កំពុងស្ថិតនៅក្នុងបញ្ជីផលិតផលលំដាប់ទី១លើលោក ដែលពេញនិយមជាងគេបំផុតលើលោក។ ជាក់ស្តែងតាមតួលេខដែលយើងមានពីការចេញផ្សាយរបស់ Apple គិតត្រឹមដើមត្រីមាសទី៤ គឺគិតចាប់ពីខែកក្កដាដល់ខែកញ្ញាឧបករណ៍ទាំង២នេះបានកើនឡើងទំហំលក់របស់ខ្លួនដល់ទៅ៥៤ភាគរយហើយគិតជាប្រាក់ចំណូលសរុបដល់ទៅ៦,៥២ពាន់លានដុល្លារ។

ហើយតាមការទស្សទាយចុងក្រោយដោយក្រុមហ៊ុនតាមរយៈការចេញផ្សាយដោយ The Bloomberg នោះបានជឿជាក់ដែរថា តួលេខនៃការបញ្ចេញផលិតផលទាំង២នេះនឺងអាចកើនឡើងដល់ទៅ១០០ភាគរយគឺប្រមាណជា៦០លានគ្រឿងគិតដល់ចុងឆ្នាំ ហើយ Apple អាចទុកចិត្តបានខ្លាំងនោះគឺផលិត AirPods ប្រភេទតម្លៃ២៤៩ដុល្លាររបស់ខ្លួនតែម្តង៕

អត្ថបទ៖ Lee