បច្ចេកវិទ្យា November 29, 2019 Khmernote
រកឃើញជើងខ្លាំងក្នុងចំណោមជើងខ្លាំងពីការប្រកួតថតរូបនិងសាច់រឿងអំពីបុណ្យអុំទូក

ទីបំផុតក្រុមហ៊ុនទូរស័ព្ទដៃឈានមុខគេ OPPO ឈរលើលំដាប់ថ្នាក់លេខរៀងទី១ នៅកម្ពុជា បានប្រគល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno2 F ចំនួនពីរគ្រឿង ជូនដល់ជើងឯកដែលពូកែថតរូប និងសរសេរសាច់រឿងស្តីពីពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងកម្មវិធី “ប្រកួតថតរូប #OPPO_WaterFestival_Storygrapher”។ កម្មវីធីពិសេសនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (ទល់មុខវត្តកោះ) កាលពីវេលាម៉ោង 2រសៀល ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 ដែលមានអ្នកឈ្នះសរុបចំនួន 7 រូប បន្ទាប់ពីបានចំណាយពេល ដាក់ពិន្ទុ ការត្រួតពិនិត្យ និងការវិនិច្ឆ័យយ៉ាងល្អិតល្អន់ផ្ចិតផ្ចង់ឥតលម្អៀង ទាំងគុណភាពរូបថតនិងខ្លឹមសារអត្ថន័យនៃសាច់រឿង ប្រកបដោយតម្លាភាព។

លោក តូច សុវណ្ណវិចិត្រ និង ឡុង (មកពីខេត្តសៀមរាប) ដែលជាជើងឯកឈ្នះរង្វាន់ស្មាតហ្វូន OPPO Reno2F បានឲ្យដឹងថា “ក្រុមហ៊ុន OPPO ផ្តល់រង្វាន់ពិតៗ! ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ នៅពេលដែលទទួលបានស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដោយគ្រាន់តែចូលរួមចែករំលែករូបថតស្អាតៗថ្ងៃបុណ្យអុំទូក ជាមួយនឹងខ្លឹមសារអត្ថន័យលើបណ្តាញសង្គមហ្វេសប៊ុក”។

យោងតាមប្រភពអ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា “គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់ ពិធីបុណ្យជាតិខ្មែរដូចជា បុណ្យអុំទូក និងបំផុសនូវការចង់ចាំ និងអត្ថន័យនៃពិធីបុណ្យ ជូនដល់ប្រជាជនខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយ ជាពិសេសមានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជនក៌ដូចជាអ្នកចូលចិត្តថតរូបតាមស្មាតហ្វូនប្រមាណ 100 នាក់ ។ ក្រុមហ៊ុនយើងខ្ញុំ សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះ និងសូមថ្លែងអំណរគុណចំពោះអតិថិជនដែលតែងតែចូលរួមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរី ជាពិសេសគឺស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលគឺជាការអាប់ដេតដ៌អស្ចារ្យបន្តពីត្រកូល F11 Pro ។

សូមរំលឹកថា OPPO Reno2 F តម្លៃត្រឹមតែ 369$ ដែលគឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដោយសារ ក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ2019)ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2 Series)។

កម្មវិធីប្រគល់រង្វាន់ដ៏ពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និង ការប្រគល់រង្វាន់ទូរស័ព្ទដៃ OPPO Reno2 F 2 រង្វាន់ និង Bluetooth Speaker ចំនួន4 រង្វាន់ ដល់អ្នកឈ្នះ។ ចំពោះបេក្ខជន 1រូបទៀតដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារ OPPO នឹងទាក់ទងដើម្បីចែករង្វាន់ជូននៅតាមទីតាំងដែលពួកគាត់រស់នៅ៕