បច្ចេកវិទ្យា November 29, 2019 Khmernote
Huawei នៅតែសង្ឃឹមថា អាចនាំមុខ Samsung លើទីផ្សារសកល ទោះខ្លួនកំពុងស្ពាយទណ្ឌកម្មពាណិជ្ជកម្មក៏ដោយ

Huawei ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងស្ថានភាពកាន់តែលំបាកជាងមុននៅក្នុងឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងផលវិបាក ដែលបណ្តាមកពីនៃការហាមឃាត់ពាណិជ្ជកម្មពីសំណាក់អាមេរិក ដែលបានព្យាយាមបញ្ឈប់ក្រុមហ៊ុននេះមិនឱ្យបញ្ចញស្មាតហ្វូនថ្មីជាមួយសេវាកម្មទាំងឡាយរបស់ Google។ តែទោះបីជាឧបសគ្គដ៏ធំនេះក៏ដោយក៏ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែជឿជាក់ថា ក្រុមហ៊ុនរបស់លោកអាចវ៉ាដាច់គូប្រជែង Samsung។ កាលពីដំបូងឡើយមុនហេតុការណ៍ដាក់ទណ្ឌកម្មនេះបានកើតឡើង ក្រុមហ៊ុនបានជឿជាក់យ៉ាងច្បាស់ទៅហើយថា នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកនៅដើមឆ្នាំ ២០២០ នេះ។

តាមពិតទៅក្រុមហ៊ុន Huawei ពិតជាបានឈានដល់ដំណាក់កាលកំពូលរួចទៅហើយក្នុងខែធ្នូនេះ ប៉ុន្តែកង្វះនៃការដំណើរការស្មាតហ្វូនថ្មីទាំងឡាយរបស់ខ្លួនជាមួយនឹង Google Service បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងទីផ្សាយីហោរបស់ខ្លួននៅឆាកអន្តរជាតិ ប៉ុន្តែបើក្រឡេកទៅមើលទីផ្សារចិននិងអ៊ឺរ៉ុបវិញ Huawei គឺនៅតែបន្តការរីកលូតលាស់ឥតឈប់ឈរដដែល៕

អត្ថបទ៖ Lee