ព័ត៌មានជាតិ November 30, 2019 Khmernote
បើមិនចង់ស្ទះចរាចរ កុំធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញស្តាតអូឡាំពិក និងវិមានឈ្នះឈ្នះអីនៅថ្ងៃនេះ

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងមានប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅពហុកីឡាដ្ឋានអូឡាំពិក និងវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដោយមានអ្នកចូលរួមចំនួនន ២៥ ៤១២នាក់។ ដូច្នេះដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងបញ្ចៀសការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរនៅជុំវិញបរិវេណពហុកីឡាដ្ឋានអូឡាំពិក ចាប់ពីម៉ោង ០៦ និង០០នាទីតទៅ។ ដោយឡែកទីតាំងវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ នឹងបញ្ចៀសចរាចរតាមបណ្តោយផ្លូវជាតិលេខ៦ និងត្រើយខាងលិចស្ពានព្រែកព្នៅចាប់ពីម៉ោង ១២ និង០០នាទី តទៅ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ សេម