ព័ត៌មានជាតិ November 30, 2019 Khmernote
បង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយ៣កន្លែងទៀត ដកហូតស្ករត្នោតក្លែងក្លាយបានជាង២,០០០គីឡូក្រាម

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ៣កើត ខែកក្កិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំលាំងប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំងបានចុះ បង្រ្កាបទីតាំងផលិត កែច្នៃស្ករត្នោតក្លែងក្លាយបីទីតាំងផ្សេងគ្នា។ ទីតាំងទី១ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំ ទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរូមមាន៖ -ម៉ូទ័រកូរស្ករ ចំនួន៣គ្រឿង -ខ្ទះសំរាប់រំងាស់ស្ករចំនួន៤-ស្ករសចំនួន៣៨បាវស្មើរនឹង ១៩០០គីឡូក្រាម។ -ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន ២៨ធុងស្មើរ៨៤០គីឡូក្រាម -ប្រេងឆាដបតូចសំរាប់លាយជាមួយស្ករ១ដបតូច។

ទីតាំងទី២ឈ្មោះ ជឹម ជុន ភេទ ប្រុសអាយុ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមាន៖ -ម៉ូទ័រកូរស្ករចំនួន០១គ្រឿង -ខ្ទះរំងាស់ស្ករចំនួន១-ស្ករសចំនួន៧បាវ ស្មើរនឹង៣៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន២៥ធុងស្មើនឹង៧៥០គីឡូក្រាម-ប្រេងឆាសំរាប់ផលិតស្ករ ចំនួន០១គីឡូក្រាម។

ទីតាំងទី៣ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល ។ វត្ថុតាងដកហូតរួមមាន៖-ម៉ូទ័រកូរស្ករចំនួន០១-ខ្ទះរំងាស់ស្ករចំនួន០១-ស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន២១ធុង ស្មើនឹង៥៦៧គីឡូក្រាម។ សរុបទីតាំងទាំងបី៖-ម៉ូទ័រកូរស្ករចំនួន០៥គ្រឿង-ខ្ទះរំងាស់ស្ករចំនួន០៦ -ស្ករសចំនួន៤៥បាវស្មើនឹង២២៥០គីឡូក្រាម-ស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន៧៤ធុងស្មើនឹង២២២០គីឡូក្រាម។ ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចំពោះម្ចាស់ទីតាំងផលឹតកែច្នៃស្ករត្នោតទាំងបីទីតាំងលើបានហៅមកអប់រំធ្វើកិច្ចសន្យាមិនអោយប្រព្រឹត្តបន្តទៀត ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច បាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បីបន្តនិតិវីធីតាមផ្លូវច្បាប់។

ប្រភព៖ លោក អ៊ាវ ចំរើន