បច្ចេកវិទ្យា December 2, 2019 Khmernote
ឈ្នះដំណើរកំសាន្តទៅក្រៅប្រទេសជាមួយ OPPO Reno2 F & Reno2 ជាមួយនឹងតំលៃពិសេស

ឆ្នាំថ្មី លាភថ្មី កាដូថ្មី តម្លៃថ្មី ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កម្ពុជា បានធ្វើការពញាក់អារម្មណ៍អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួន តាមរយៈការប្រកាសផុ្តល់ជូននូវ កាដូនិងរង្វាន់ធំ “ឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស” ដល់អ្នកទិញ ស្មាតហ្វូនស៊េរីថ្មី OPPO Reno2 និង OPPO Reno2 F ចាប់ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 29 ខែកុម្ភៈ 2020 ដោយផ្តល់សំណាងដល់អតិថិជន ចំនួន 3នាក់ ក្នុងមួយសប្តាហ៍ សរុប 39នាក់ រហូតដល់ចុង ខែកុម្ភៈ ឆ្នាំ 2020 !!! “ដើម្បីអបអរសាទរបុណ្យ Christmas ឆ្លងឆ្នាំសកល និងជាពិសេសថ្លែងអំណរអរគុណអតិថិជន ចំពោះការគាំទ្រ រហូតជម្រុញឲ្យ OPPO ឈរលើចំណាត់ថ្នាក់លេខ1នៅកម្ពុជា ទើបក្រុមហ៊ុនយើងខ្ញុំផ្តល់កាដូថ្មីមានកំណត់សម្រាប់ឆ្នាំថ្មី តម្លៃពិសេសថ្មី និងរង្វាន់ធំទៅលេងកោះភូកេតជាច្រើនរង្វាន់” អ្នកតំណាងឲ្យ OPPO បានគូសបញ្ជាក់។

ដើម្បីចូលរួមនិងអាចឈ្នះរង្វាន់ធំទៅលេងកោះភូកេត លោកអ្នកគ្រាន់តែបំពេញតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖

• ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
• ទិញទូរសព្ទ័ OPPO Reno2 និង OPPO Reno2 F បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO
• សម្រាប់អ្នកឈ្នះ ក្រុមការងារនឹងធ្វើការទំនាក់ទំនងភ្លាមៗ ក្នុងពេលផ្សាយផ្ទាល់លើហេ្វសប៊ុកផេកផ្លូវការ OPPO ចំនួន 5ដង ប្រសិនបើខកខានមិនបានឆ្លើយតប នឹងត្រូវបានចាត់ទុកជាមោឃៈ

រាល់ការជាវស្មាតហ្វូន OPPO Reno2 F តម្លៃថ្មីពិសេសត្រឹមតែ $349 មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតនិងទទួលបាន បាស Bluetooth, កែវទឹក ក្រវិលទម្រទូរស័ព្ទ, ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 24សប្តាហ៍ ។ OPPO Reno2 F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពីការអាប់ដេតដ៏អស្ចារ្យរវាង OPPO ត្រកូល F និង Reno ស៊េរី ឥឡូវនេះ កាន់តែស្រស់ស្អាតប្លែក ឡូយខ្លាំងជាមួយនឹងពណ៌ថ្មីបែប Gradient បៃតងបែកស្វាយ (Nebula Green)។ OPPO Reno 2F មានកាមេរ៉ាក្រោយ4 ដែលកាមេរ៉ាមេ មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់119 ដឺក្រេ ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។

ចំណែកឯអតិថិជនដែលជ្រើសរើសយក OPPO Reno2 តម្លៃ $599 ឥឡូវនេះ មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងភូកេតដូចជា Reno2F ដែរ ប៉ុន្តែមានបន្ថែមកាដូពិសេសដូចជា បាស Bluetooth ធំដ៏ស្រស់ស្អាត និង ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។ OPPO Reno2 ជាកំពូលស្មាតហ្វូន បំពាក់មកនូវការរចនា បែបកាលីបជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ភ្ជាប់ជាមួយនឹងកញ្ចក់ E3ការពារចំណាំងពន្លឺ និង បច្ចេកវិទ្យាការពារភ្នែក។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូទាំង Hardware និង Software (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬ ហៅថា Video Bokeh និងមានបំពាក់កម្មវិធី Video Edit ដែលមានស្រាប់ហៅថា So Loop ។

អាស្រ័យហេតុនេះ មិនថាឡើងស៊េរីទូរស័ព្ទកាមេរ៉ា4 OPPO Reno2F រឺក៏ OPPO Reno2 លោកអ្នកនឹងទទួលបានស្មាតហ្វូនឆ្លាតវៃគុណភាពល្អ, ពណ៌ត្រូវចិត្ត, កាដូពិសេសមានកំណត់សម្រាប់ឆ្នាំថ្មី និង មានឱកាសឈ្នះរង្វាន់ធំទៅលេងភូកេតថែមទៀត។ ប្រញាប់ឡើងការផ្តល់ជូននេះមានកំណត់!