បច្ចេកវិទ្យា December 3, 2019 Khmernote
ទូរស័ព្ទ Google Pixel 3 បានជួយសង្គ្រោះជីវិតបុរសម្នាក់ពីគ្រាប់កាំភ្លើង

អស់រយៈពេលជាច្រើនខែមកហើយ ដែលទីក្រុងហុងកុងបានក្លាយទៅជាទីតាំងជាប់គាំងខាងនយោបាយ និងពោរពេញទៅដោយការប៉ះទង្គិចគ្នាញឹកញាប់រវាងក្រុមបាតុករ និងក្រុមប៉ូលីស។ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ស្ថិតនៅក្នុងកម្រិតអាក្រក់មួយ ដែលចាំបាច់ពួកគេត្រូវចាំបាច់ត្រូវតែព្យាយាមការពារខ្លួនឯងប្រសិនបើបានធ្វើដំណើរទៅដល់ទីក្រុងស្វយ័តមួយនេះ។ ក្នុងករណីមួយខាងក្រោមនេះ ទូរស័ព្ទ Google Pixel 3 បានក្លាយទៅជាស្មាតហ្វូនជួយជីវិតបុរសម្នាក់ពីការបាញ់ប្រហារណាមួយពីគ្រាប់កាំភ្លើងជ័រ។

ជាក់ស្តែងបុរសម្នាក់នៅទីក្រុងហុងកុងបានឆ្លងកាត់ហេតុការណ៍នេះដោយផ្ទាល់កាលពីថ្ងៃចន្ទម្សិលមិញនេះ។ បុរសម្នាក់នេះមានការងារជាអ្នកថតរូបផងដែរនោះបានគេចផុតពីការបាត់បង់ជីវិតនៅក្រោយពេល ដែលគ្រាប់កាំភ្លើងជ័រមួយគ្រាប់បានហោះត្រង់សំដៅរូបគាត់ តែសំណាងល្អវាបានទៅប៉ះនឹងស្មាតហ្វូន Google Pixel 3 របស់គាត់ទៅវិញ។

លើសពីនេះ Pixel 3 ដែលមានភាពខូចខាតមួយចំនួនធំនោះបែរជានៅតែអាចដំណើរការបានអេក្រង់មួយភាគធំនៅតែអាចមើលឃើញហើយគេអាចមើលឃើញជាក់ស្តែងតាមរយៈគណនេយ្យ Studio Incendo ដែលបានបង្ហោះរូបភាពនោះផងដែរ៕

អត្ថបទ៖ Lee