បច្ចេកវិទ្យា December 3, 2019 lyda
ផ្លូវការ! Apple ពេលនេះបានក្លាយជាម្ចាស់អាជីវកម្មម៉ូឌឹមស្មាតហ្វូនរបស់ក្រុមហ៊ុន Intel

ក្រុមហ៊ុន Intel បានលះបង់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងជាមួយ ARM បើយើងនិយាយដល់ processor លើស្មាតហ្វូន កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែកាលនោះក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះនៅតែបន្តអភិវឌ្ឍម៉ូដឹម (modem) សម្រាប់ស្មាតហ្វូននៅឡើយ។ ចំណែកពេលនេះវិញក្រុមហ៊ុន Intel ក៏កំពុងដើរតាមផ្លូវចាស់ដូចគ្នា ដោយនៅរដូវក្តៅនេះក្រុមហ៊ុន Intel បានប្រកាសថា ខ្លួនកំពុងលក់អាជីវកម្មម៉ូដឹមស្មាតហ្វូន ទៅឱ្យ Apple ជាផ្លូវការ។ ឥឡូវនេះកិច្ចព្រមព្រៀងនោះត្រូវបានបញ្ចប់ ដែលមានន័យថា ក្រុមហ៊ុន Apple គឺជាម្ចាស់ថ្មីដ៏មានឥទ្ធិពលលើសាខាម៉ូដឹមទូរស័ព្ទរបស់ Intel ។

កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ផ្តល់ឱ្យក្រុមហ៊ុន Apple នូវធនធាន ដើម្បីអភិវឌ្ឍម៉ូដឹមទូរស័ព្ទ iPhone ដែលកំពុងមានស្រាប់។ ក្រុមហ៊ុនក៏បានបង្កើត processor ផ្ទាល់ខ្លួន សម្រាប់ទូរស័ព្ទ iPhone និង iPad រួចហើយដែរ បើទោះបីជាបន្ទះឈីបទាំងនោះត្រូវបានផ្អែកលើបច្ចេកវិទ្យា ដែលទទួលបានសិទ្ធិពី ARM ក៏ដោយ។ អ្វីដែលក្រុមហ៊ុន Intel ទទួលបានពីកិច្ចព្រមព្រៀងក្រៅពីទឹកប្រាក់ ១ពាន់លានដុល្លារ គឺសមត្ថភាពក្នុងការស្រោចស្រង់អាជីវកម្មរបស់ខ្លួនបន្តិចបន្តួច ខណៈពេលដែលពួកគេកំពុងព្យាយាមផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាថ្មីដូចជា 5G ។

យ៉ាងណាមិញសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Intel ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុននៅតែរក្សា “ជម្រើសក្នុងការអភិវឌ្ឍម៉ូដឹមសម្រាប់កម្មវិធីមិនមែនស្មាតហ្វូន ដូចជាកុំព្យូទ័រ ឧបករណ៍អ៊ិនធឺណែត និងយានយន្តស្វ័យភាព” ជាដើម៕

អត្ថបទ៖ លីដា