ក្រុមហ៊ុន Amazon បង្ហាញគម្រោងរោងចក្រ​ថាមពលកកើតឡើងវិញដ៏ធំចំនួន ៣ នៅអេស្ប៉ាញ និងអាមេរិក
បច្ចេកវិទ្យា December 4, 2019 lyda

ក្រុមហ៊ុន Amazon.com Inc កាលពីថ្ងៃអង្គារ បានបង្ហាញផែនការសម្រាប់គម្រោងថាមពលកកើតឡើងវិញចំនួន ៣ នៅអាមេរិក និងអេស្ប៉ាញ ដែលមានសមត្ថភាពសរុប ៣២៩មេហ្គាវ៉ាត់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនគ្មានកាបូនសុទ្ធសាធនៅ ឆ្នាំ ២០៤០ ។ គម្រោងទាំងនោះរួមមានរោងចក្រថាមពលពន្លឺព្រះអាទិត្យ ១៤៩មេហ្កាវ៉ាត់ នៅជិតសេវេល (Seville) ប្រទេសអេស្ប៉ាញ ដែលជាគម្រោងខ្នាតធំដំបូងគេរបស់អាម៉ាហ្សូននៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនយក្សអេឡិចត្រូនិចមួយនេះក៏នឹងអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ នៅលីខោនធី រដ្ឋអិលលីណយ ដែលជាការអភិវឌ្ឍទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួននៅក្នុងរដ្ឋ ក៏ដូចជារោងចក្រថាមពលពន្លឺព្រះអាទិត្យ ៨០មេហ្គាវ៉ាត់ នៅភាគខាងជើងរដ្ឋ Virginia របស់អាមេរិកផងដែរ។ នៅពេលដែលបានបញ្ចប់ការសាងសង់ គម្រោងទាំងបីនឹងបង្កើតថាមពលជិត ៧០០ជីហ្កាវ៉ាត់ម៉ោង (GWh) ក្នុងមួយឆ្នាំ ដែលនឹងត្រូវប្រើសម្រាប់បណ្តាញបំពេញរបស់ក្រុមហ៊ុន Amazon នៅអឺរ៉ុប និងមជ្ឈមណ្ឌលទិន្នន័យរបស់ Amazon Web Services ។

ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងថាមពលកកើតឡើងវិញចំនួនជាង ៧០ រួចមកហើយ រួមទាំងពីខ្យល់ និងពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពរួមបញ្ចូលគ្នាលើសពី ១.៩ជីហ្កាវ៉ាត់។ គោលដៅរបស់ក្រុមហ៊ុន Amazon គឺដំណើរការលើការកកើតឡើងវិញ ៨០% នៅឆ្នាំ២០២៤ និងឈានដល់ ១០០% នៅឆ្នាំ២០៣០៕

អត្ថបទ៖ លីដា