គិតមកដល់ពេលនេះ ថវិការសាងសង់មន្ទីពេទ្យកាល់ម៉ែត្រ កើនដល់ជាង ១០០លានដុល្លារ ក្នុងនោះមាន ឧកញ៉ា ៨ រូប បរិច្ចាកម្នាក់ ៣លានដុល្លារ
សង្គម December 6, 2019 Khmernote

តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកសប្បុរសជនដើម្បីជួយបរិច្ចាកថវិការក្នុងការសាងសង់បន្តមន្ទីពេទ្យកាល់ម៉ែត្រ និងទិញគ្រឿងបរិក្ខាពេទ្យ ជាបន្តទៀតនោះ បើគិតមកដល់ពេលនេះ ថវិការមានការកើនឡើងដល់ជាង១០០លានដុល្លារ បូករូបទាំងថវិការរបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារផងដែរ។ ថ្មីៗនេះសម្តេចតេជោ បានបង្ហោះសារខ្លីមួយនៅលើ Facebook ថា៖

“សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។ នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញពត៌មានហ្វ្រេសញូ។”

គួរបញ្ជាក់ផងដែរថា បើតាមការចុះផ្សាយបញ្ជីរាយនាមសប្បុរសជន នៅលើបណ្តាញព័ត៌មាននៃអង្គភាពហ្វ្រេសញូ បានអោយដឹងថា មានឧកញ៉ាចំនួន៨រូប បានធ្វើការឧបត្ថម្ភថវិការផ្ទាល់ ចំនួន៣លានដុល្លារ ក្នុងម្នាក់ៗ ដោយក្នុងនោះរួមមាន៖ លោកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ឃុន សៀ, ឧកញ៉ា លី យ៉ុងផាត់, លោកឧកញ៉ា សំ អាង និងលោកជំទាវ ឈុន លាង, អ្នកឧកញ៉ា សុខ គង់, អ្នកឧកញ៉ា គិត ម៉េង, លោកឧកញ៉ា ពុង ឃាវសែ និង លោកឧកញ៉ា ហុង ពីវ ក្រៅពីនេះនៅមានសប្បុរសជនជាច្រើនទៀតដែលបានចូលរួមបរិច្ចាក៕