Nissan TERRA ជារថយន្ត SUV ៧កៅអីពេញ សាកសម និងសុវត្ថិភាពបំផុត សម្រាប់ការធ្វើដំណើរជាគ្រួសារ
Nissan Auto Tech December 7, 2019 lyda

Nissan TERRA គឺជារថយន្តប្រភេទ ៧ កៅអីពេញ ដែលម៉ាស៊ីនប្រើម៉ាស៊ូត មានមូលដ្ឋានលើភីកអាប់ដ៏ពេញនិយមបំផុត។ រថយន្តប្រភេទ SUV ដែលមានគុណភាពខ្ពស់ រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបើកបរកម្រិតខ្ពស់ ជាមួយនឹងបន្ទប់ធំទូលាយ និងដំណើរការម៉ាស៊ីនលំដាប់កំពូល ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើដំណើរបានដោយភាពជឿជាក់។

លក្ខណៈពិសេសមួយដែលត្រូវបានដំឡើងដែលត្រូវបានគេស្គាល់ថាជា Auto Tail Gate អនុញ្ញាតឱ្យ TERRA របស់អ្នកបើកកន្ទុយឃ្លុបរបស់វាដោយស្វ័យប្រវត្តិនៅពេលអ្នកចូលទៅជិត ហើយគ្រាន់តែទាត់ជើងរបស់អ្នកនៅក្រោមកាងខាងក្រោយជាការស្រេច។

លក្ខណៈពិសេសមួយទៀតគឺប៊ូតុង ‘1-Touch Remote Fold and Tumble Seat’ ដែលអាចបញ្ជាឱ្យបត់កៅអីជួរទី២ យ៉ាងលឿន ដើម្បីឱ្យជួរទី៣ អាចចូល និងចេញបានយ៉ាងងាយស្រួល។ ជារថយន្ត SUV ៧កៅអីពេញ ដែលមានម៉ូតរចនាដូចនៅក្នុងរោងកុន ស្រោបដោយស្បែកនិមិត្តល្អបំផុត អាចបត់បាន ងាយស្រួលអង្គុយ និងមានទីធ្លាធំងាយស្រួលអង្គុយ ដោយគួរផ្សំជាមួយនឹងការរួមផ្សំជាច្រើនដូចជា រុញទៅជំហៀងបាន 60:40 ញែកជួរទី២ និងអាចបត់បាន 50:50 ញែកជួរទី៣ ដែលធ្វើឱ្យវាកាន់តែប្រសើរជាងមុន សម្រាប់ដំណើរផ្សងព្រេងនៅតាមទីក្រុង (on-road) និងនៅតាមផ្លូវពិបាក (off-road) ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

Intelligent Around View Monitor (i-AVM)៖ បច្ចេកវិទ្យានេះប្រើកាមេរ៉ា ៤គ្រាប់ បំពាក់នៅជុំវិញ TERRA អាចឱ្យអ្នកអាចមើលឃើញទិដ្ឋភាពបាន ៣៦០ដឺក្រ ជុំវិញយានយន្ត ដើម្បីជួយអ្នកក្នុងការចត ឬអាយែរថយក្រោយនៅចំណុចដែលចង្អៀត នៅពេលដែលអ្នកធ្វើដំណើរលើផ្លូវ off-road ផ្លូវគ្រលុកមានថ្មក្រួសច្រើន។

លក្ខណៈពិសេសបន្ទាប់ គឺការព្រមានពេលប្ដូរគន្លងផ្លូវ (Lane Departure Warning)៖ នៅពេលដែលប្រព័ន្ធនេះរកឃើញថា អ្នកកំពុងជិះចេញពីគន្លងផ្លូវ វានឹងផ្តល់សញ្ញាព្រមានដល់អ្នក។

សូមឆែកជាមួយអ្នកប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ណាមួយ ស្តីពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្តនីសាន់របស់អ្នក ដូចជាការធានា ការថែរក្សាដោយឥតគិតថ្លៃ ប្រម៉ូសិនថ្ងៃបុណ្យទាន ឬការបញ្ចុះតំលៃពិសេសលើគ្រឿងបន្លាស់ នៅពេលអ្នកដាក់ការកក់រថយន្តនីសាន់ TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា