អ៊ែមមឺរឹត លើកស្ទួយយុវជនកម្ពុជារួមគ្នាតាមរយៈវិស័យកីឡា
PR December 8, 2019 Khmernote

ក្រុមហ៊ុនអាកាសចរណ៍នេះបានសហការជាមួយអង្គការក្នុងស្រុក បាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី (HFCA) រៀបចំការប្រកួតបាល់ទាត់មិត្តភាពសម្រាប់យុវជនជួបការលំបាក

ភ្នំពេញ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩៖ ជាថ្ងៃសប្បាយរីករាយនិងភាតរភាពដែលអ៊ែមមឺរឹតបានសហការជាមួយអង្គការបាល់ទាត់ រីករាយកម្ពុជាអូស្រ្តាលី (HFCA) បានរៀបចំការប្រកួតមិត្តភាពក្នុងចំណោមកុមារក្រីក្រដែលមានចំណង់ចំណូលចិត្តក្នុងវិស័យបាល់ទាត់។ បន្ថែមលើការលើកកម្ពស់ស្មារតីសហគមន៍ អ៊ែមមឺរឹតបានផ្តល់ឱកាសជូនអ្នកលេងបាល់ទាត់ម្នាក់ដែលមានសំណាងនឹងធ្វើដំណើរទៅឌូបៃដើម្បីទទួលបានបទពិសោធន៍ក្នុងការប្រកួតបាល់ទាត់អាជីពនៅអារ៉ាប់រួម។

ការប្រកូតបានធ្វើឡើងនៅក្នុងថ្ងៃនេះនៅក្លឹប Cool Sports ក្នុងរាជធានីភ្នំពេញ ហើយក៏មានការ ជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយ លោកប្រាក់ មុន្នីឧត្តម ដែលជាកីឡាករបាល់ទាត់ខ្មែរដ៏ល្បីល្បាញផងដែរ លោកឧត្តមដែលជាម្ចាស់ស្បែកជើងមាសនៃពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ ២០១៥ បានចែករំលែកគន្លឹះផ្ទាល់ខ្លួនលើជំនាញនិងបច្ចេកទេសបាល់ទាត់ហើយក៏បានចូលរួមការប្រកួតមិត្តភាពក្នុងនាមជាអាជ្ញាកណ្តាលផងដែរ។

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emirates Airline) ក្នុងគោលបំណងដើរតួក្នុងសហគមន៍មូលដ្ឋានតាមរយៈកីឡដោយបានសហការជាមួយហេចហ្វេវស៊ីអេ (HFCA) ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកើតមាន:ឡើង ដែលជាអង្គការមួយដែលផ្តល់មូលនិធិដល់យុវជនដែលជួបការលំបាកដោយលេងកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រ។

លោកឧត្តមបាននិយាយថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងផ្តល់ចំណេះដឹងអំពីបាល់ទាត់ដល់យុវជនកម្ពុជាជំនាន់ថ្មី”។ “បាល់ទាត់គឺជាកម្លាំងបង្រួបបង្រួមដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោកហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយុវជនបានធ្វើនៅថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ៊ែមមឺរឹតដែលបានផ្តួចផ្តើមគំនិតនេះហើយសង្ឃឹមថាពួកគាត់នឹងបន្តធ្វើបន្ថែមទៀតដើម្បីជួយយុវជនទាំងនេះអោយសម្រេចក្តីសុបិន្តរបស់ពួកគេនិងសម្រេចបាននូវមហិច្ឆតារបស់ពួកគេរួមទាំងការតំណាងអោយប្រទេសកម្ពុជាលើទីផ្សារអន្តរជាតិនៅថ្ងៃណាមួយ។”

ក្នុងការផ្តល់ឱកាសប្រកបដោយអត្ថន័យដល់យុវជនដែលចូលរួមនិងផ្តល់រង្វាន់ដល់ពួកគាត់ អ៊ែមមឺរឹតបានជ្រើសរើសអ្នកលេងល្អបំផុតពីការប្រកួតហើយផ្តល់ឱកាសឲ្យគាត់ហោះហើរទៅឌូបៃតាមរយៈការធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ក៏ដូចជាឱកាសទៅមើលការប្រកួតហ្គេមនៅអារ៉ាប់រួម (UAE Arabian Gulf League)។ ក្រុមដែលឈ្នះនិងកីឡាករដែលចូលរួមទាំងអស់ត្រូវបានផ្តល់ជូននូវនិមិត្តរូបនៃការអបអរសាទរចំពោះការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

លោក Talal Al Gergawi នាយកគ្រប់គ្រង អ៊ែមមឺរឹតប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “អ៊ែមមឺរឹតមានកិត្តិយសណាស់ដែលបានរៀបចំការប្រកួតមិត្តភាពនេះហើយយើងមានគោលបំណងធ្វើអ្វីៗបន្ថែមទៀតដើម្បីជួយយុវជនដែលជួបការលំបាក។ បាល់ទាត់គឺជាកីឡាមួយប្រភេទដែលមានប្រជាប្រិយខ្លាំងណាស់ដែលជះឥទ្ធិពលដល់ជីវិតមនុស្សគ្រប់វ័យនិងមជ្ឈដ្ឋានផ្សេងៗដូច្នេះយើងមានមោទនភាពក្នុងការជំរុញគំនិតផ្តួចផ្តើមនេះ។ យើងសង្ឃឹមថា សេង សារ៉ាយ ដែលត្រូវបានជ្រើសរើសជាកីឡាករដែលលេងបានល្អជាងគេ នឹងអាចទទួលបានបទពិសោធន៍នៃការធ្វើដំណើរលំដាប់ពិភពលោកទៅកាន់ទីក្រុងឌូបៃរបស់យើង បន្ថែមលើអត្ថប្រយោជន៍ឱកាសក្នុងការមើលការប្រកួតហ្គេមនៅអារ៉ាប់រួម (UAE Arabian Gulf League)។”

“នៅអ៊ែមមឺរឹត យើងមានមោទនភាពក្នុងការនាំពិភពលោកឲ្យកាន់តែជិតហើយគំនិតផ្តួចផ្តើមនេះបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅនេះ។ យើងក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់នៅក្នុងការប្រកួតនេះហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ HFCA ដែលបានរៀបចំកម្មវិធីនេះ” ។

អស់រយៈពេលជាច្រើនឆ្នាំ កីឡាបាល់ទាត់គឺជាសមាសធាតុសំខាន់មួយនៃការឧបត្ថម្ភរបស់អ៊ែមមឺរឹត ហើយក្រុមហ៊ុនគឺជាក្រុមហ៊ុនលេចធ្លោជាងគេមួយនៅក្នុងវិស័យកីឡា។ ភាពជាដៃគូបាល់ទាត់របស់ក្រុមហ៊ុនបច្ចុប្បន្នរួមមានក្រុមនាំមុខដូចជា Arsenal, Real Madrid, AC Milan, Benfica, Hamburger SV និង Olympiacos ។ អ៊ែមមឺរឹត ក៏គាំទ្រដល់ការប្រកួតនិងអង្គភាពគ្រប់គ្រងបាល់ទាត់ដូចជា Emirates FA Cup, Arabian Gulf League និងសហព័ន្ធបាល់ទាត់អាស៊ី (Asian Football Confederation)។

អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃរវាងទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរនៃប្រទេសកម្ពុជានិងប្រទេសថៃតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើកនែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
REDHILL Cambodia
ekcambodia@redhill.asia