សូមឪពុកម្តាយទាំងអស់ប្រុងប្រយ័ត្ន! បងស្រីម្នាក់មានវិប្បដិសារី បន្ទាប់ពីធ្វេសប្រហែស កូនប្រុសតូចរបស់គាត់ បានលូកម្រាមដៃចូលក្នុងស្លាបកង្ហារម៉ូទ័រ បណ្តាលឲ្យដាច់ម្រាមដៃ…
ព័ត៌មានជាតិ December 10, 2019 Khmernote

បងស្រីដែលមានគណនីហ្វេសបុកឈ្មោះ Sochhy Youn បានចែករំលែកបទពិសោធន៍មួយដោយរៀបរាប់ពីការសោកស្តាយរបស់គាត់ដែលធ្វេសប្រហែស ដោយសារកូនប្រុសគាត់ ដើរលូកម្រាមដៃចូលក្នុងស្លាបម៉ួទ័រ។ គាត់បានសរសេរថា៖” នេះជាបទពិសោធន៍ ថ្មីស្រឡាងមួយដែលមិនធ្លាប់ជួបពីមុនមក សូមជួយស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ក្មេងតូចៗកុំឱ្យមានរឿងខកចិត្តដូចរូបនាងខ្ញុំ គឺកូនប្រុសតូចរបស់ខ្ញុំគាត់បានដើរ ទៅលូកម្រាមដៃចូលក្នុងស្លាបកង្ហារម៉ូទ័របូមទឹកទឹកធ្វើអោយម្រាមដៃត្រូវគាត់ចោល។ ម៉ូទ័របូមទឹកនេះខ្ញុំមិនបានប្រើវារាល់ថ្ងៃទេ គឺមួយអាទិត្យខ្ញុំបើកប្រើតែពីរទៅបីដង ប៉ុណ្ណោះ។”