ឆាបឆេះសណ្ឋាគារផ្កាឈូកទិព្វជាន់ទី៧ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត
ព័ត៌មានជាតិ December 11, 2019 Khmernote

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅសណ្ឋាគារផ្កាឈូកទិព្វ ជាន់ទី៧ ដីឡូតិ៍លេខ១២ ផ្លូវ២៣៤ ក្រុម២៦ ភូមិ១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ។

នៅក្នុងហេតុការណ៍នោះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ គ្រោះអគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង ០៤ និង០០នាទី​ ហើយប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យ ចំនួន១៤គ្រឿង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ