ចិនហាមឃាត់រាល់នាយកដ្ឋានរបស់រដ្ឋាភិបាលមិនឲ្យប្រើប្រាស់បច្ចេកវិទ្យា ដែលផលិតដោយអាមេរិកឡើយ
បច្ចេកវិទ្យា December 11, 2019 lyda

ប្រទេសចិនកំពុងមានគម្រោងហាមឃាត់ការិយាល័យរដ្ឋាភិបាល និងស្ថាប័នសាធារណៈទាំងអស់ ពីការប្រើប្រាស់សូហ្វវែរ និងកុំព្យួទ័របរទេស ដែលនេះជាសកម្មភាពមួយដែលអាចរារាំងការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងបង្កើនភាពតានតឹងក្នុងពេលដ៏សំខាន់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ទីក្រុងប៉េកាំងបានបញ្ជាឱ្យបោះបង់ចោលហាតវែរ (hardware) និងសូហ្វវែរ (software) របស់អាមេរិកទាំងអស់ យ៉ាងយូរក្នុងរយៈពេលបីឆ្នាំ។ ជាលទ្ធផលវាត្រូវបានគេប៉ាន់ស្មានថា ហាតវែរចំនួន ៣០លានគ្រឿង នឹងត្រូវការផ្លាស់ប្ដូរចេញទាំងអស់។ ប៉ុន្តែយ៉ាងណាក្រសួងការបរទេសចិន និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

ព័ត៌មាននៃការបញ្ជានេះកើតឡើងក្នុងអំឡុងពេលដែលបញ្ហារវាងសហរដ្ឋអាមេរិក និងចិនកាន់តែធំឡើងៗ។ មហាអំណាចសេដ្ឋកិច្ចទាំងពីរបានធ្វើសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជិតពីរឆ្នាំមកហើយ ហើយលើកនេះអ្នកសង្កេតការណ៍និយាយថា ជាការប្រយុទ្ធធំជាងមុនដែលនឹងគ្រប់គ្រងបច្ចេកវិទ្យានាពេលអនាគតទៀងផង។ នៅថ្ងៃអាទិត្យនេះគឺជាថ្ងៃដែលអាមេរិកត្រូវសម្រេចថា ខ្លួនគួរដាក់ពន្ធបន្ថែម ឬពន្យាម្ដងទៀតមកលើទំនិញចិន ហើយដល់ពេលនោះវាអាស្រ័យលើមន្ត្រី ថាអាចធ្វើកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមបាន ឬយ៉ាងណា៕

អត្ថបទ៖ លីដា