កុំព្យួទ័រ Mac Pro ជំនាន់ថ្មីពីក្រុមហ៊ុន Apple ចេញលក់ហើយ តម្លៃស្មើរឡានខ្លាញ់គោមួយគ្រឿង
បច្ចេកវិទ្យា December 11, 2019 lyda

ប្រសិនបើអ្នកកំពុងរង់ចាំ Mac Pro កុំព្យូទ័រជំនាន់ថ្មីរបស់ Apple ឥឡូវនេះវាមានដាក់លក់ហើយនៅទីផ្សារបរទេស ដោយតម្លៃចាប់ផ្តើមពី 5,999ដុល្លារ។ បើនិយាយទៅតម្លៃប៉ុណ្ណឹង គឺវាថ្លៃណាស់ទៅហើយសម្រាប់អ្នកប្រើល្មមៗ ប៉ុន្តែបើនិយាយពីល្បឿន និងគុណភាពប៉ុណ្ណឹង គឺមិនគ្រប់គ្រាន់សម្រាប់អ្នកមានការងារ ឬអាជីពនៅនឹងមុខកំុព្យូទ័រនោះទេ។ មានន័យថា Mac Pro អាចប្តូរ ឬ upgrade ម៉ាស៊ីនរបស់វាបាន ទៅតាមកម្រិតដែលអ្នកចង់បាន ហើយតម្លៃកប់ពពករបស់វាគឺរហូតដល់ទៅ 52,599ដុល្លារ ឯណោះ។

តើអ្នកទទួលបានអ្វីខ្លះនៅពេលជះលុយទាំងនោះ? ចម្លើយនោះគឺថា វាបូក 7,000ដុល្លារ លើថ្លៃ processor ប្រភេទ Intel Xeon W ដែលមានល្បឿន 2.5GHz ខណៈបន្ថែមអង្គផ្ទុកទិន្នន័យទំហំ 4TB ត្រូវថែម 1,400ដុល្លារ (Apple ក៏នឹងបន្ថែម SSD ឱ្យបានរហូតដល់ 8TB នៅពេលខាងមុខដែរ)។ សម្រាប់ក្រាហ្វិចរបស់វាគឺដើរដោយ Radeon Pro Vega II មួយគូ មានតម្លៃ $10,800 ដែលនីមួយៗមានរ៉េមទំហំ 32GB ។ អ្វីដែលកាន់តែសាហាវជាងនេះទៀត គឺវាមានរ៉េមសរុប 1.5TB ពោលគឺវាមានឈីបមេម៉ូរី DDR4 EEC ទំហំ 128GB រហូតដល់ទៅ 12 ដែលមានតម្លៃបន្ថែម 25,000ដុល្លារអាមេរិក។ មួយទៀតគឺកាត PCIe accelerator ដែលមានតម្លៃ 2,000ដុល្លារ ហើយសូម្បីតែកង់ (optional) ដើម្បីដាក់ពីក្រោមតួរបស់វាក៏មួយគ្រាប់ 400ដុល្លារ។ ចុងក្រោយគឺម៉ូនីទ័រ Pro Display XDR ដែលមានតម្លៃ 1,000ដុល្លារ ផងដែរ៕

អត្ថបទ៖ លីដា